فَمَن لَّمْ يَجِدْ فَصِيَامُ شَهْرَيْنِ مُتَتَابِعَيْنِ مِن قَبْلِ أَن يَتَمَآسَّا فَمَن لَّمْ يَسْتَطِعْ فَإِطْعَامُ سِتِّينَ مِسْكِينًا ذَٰلِكَ لِتُؤْمِنُوا۟ بِٱللَّهِ وَرَسُولِهِۦ وَتِلْكَ حُدُودُ ٱللَّهِ وَلِلْكَٰفِرِينَ عَذَابٌ أَلِيمٌ
Khmer Translation - Rowwad Translation Centerហើយជនណាដែលគ្មាន(ទាសីដោះលែង) គឺគេត្រូវបួសចំនួនពីរខែបន្តបន្ទាប់គ្នាមុនពេលដែលពួកគេចង់រួមដំណេកជាមួយគ្នា។ តែជនណាដែលគ្មានសមត្ថភាព គឺគេត្រូវផ្តល់អាហារដល់ជនក្រីក្រចំនួនហុកសិបនាក់។ នោះគឺដើម្បីឱ្យពួកអ្នកមានជំនឿចំពោះអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់។ នោះហើយជាព្រំដែនច្បាប់របស់អល់ឡោះ។ ហើយសម្រាប់ពួកដែលប្រឆាំងនឹងទទួលនូវទណ្ឌកម្មដ៏សែនឈឺចាប់បំផុត។
Khmer Translation - Islamic Community Development Associationរីឯអ្នកណាដែលគ្មានខ្ញុំបម្រើសម្រាប់ដោះលែងទេនោះ គឺ ត្រូវឱ្យគេបួសចំនួនពីរខែជាប់ៗគ្នា មុននឹងប៉ះពាល់(រួមរ័ក)គ្នាវិញ។ ហើយបើអ្នកណាគ្មានលទ្ធភាពបួសទេនោះ គឺត្រូវឱ្យគេផ្ដល់ចំណី អាហារដល់អ្នកក្រីក្រចំនួនហុកសិបនាក់។ ធ្វើដូច្នោះ ដើម្បីឱ្យពួក អ្នកជឿលើអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់។ នោះហើយគឺជា ការកំណត់របស់អល់ឡោះ។ ហើយសម្រាប់ពួកដែលគ្មានជំនឿគឺ ទារុណកម្មដ៏ឈឺចាប់។