وَٱلَّذِينَ يُظَٰهِرُونَ مِن نِّسَآئِهِمْ ثُمَّ يَعُودُونَ لِمَا قَالُوا۟ فَتَحْرِيرُ رَقَبَةٍ مِّن قَبْلِ أَن يَتَمَآسَّا ذَٰلِكُمْ تُوعَظُونَ بِهِۦ وَٱللَّهُ بِمَا تَعْمَلُونَ خَبِيرٌ
Khmer Translation - Rowwad Translation Centerអ្នកដែលនិយាយ”ហ្ស៊ីហ៊ើរ”ចំពោះភរិយារបស់ខ្លួន ក្រោយមក ពួកគេចង់លានូវពាក្យសម្តីដែលពួកគេបាននិយាយវិញ គឺគេត្រូវដោះលែងទាសីម្នាក់ឱ្យមានសេរីភាពមុនពេលដែលពួកគេចង់រួមដំណេកជាមួយគ្នា។ នោះជាអ្វីដែលគេផ្តល់ដំបូន្មានដល់ពួកអ្នក។ ហើយអល់ឡោះមហាដឹងបំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្ដ។
Khmer Translation - Islamic Community Development Associationហើយពួកដែលនិយាយពាក្យហ្ស៊ីហ៊ើរពោះភរិយារបស់ ពួកគេនោះ បន្ទាប់មកពួកគេចង់វិលត្រឡប់(ដោយស្របច្បាប់) វិញនូវអ្វីដែលពួកគេបាននិយាយ គឺពួកគេ(ស្វាមី)ត្រូវពិន័យដោយ ដោះលែងខ្ញុំបម្រើម្នាក់មុនពេលពួកគេទាំងពីរប៉ះពាល់គ្នា(រួមរ័ក) វិញ។ នោះគឺជាច្បាប់ដែលគេទូន្មានពួកអ្នកនឹងវា។ ហើយអល់ឡោះ ដឹងជ្រួតជ្រាបនូវអ្វីដែលពួកអ្នកប្រព្រឹត្ដ។