إِنَّ ٱلَّذِينَ يُحَآدُّونَ ٱللَّهَ وَرَسُولَهُۥ كُبِتُوا۟ كَمَا كُبِتَ ٱلَّذِينَ مِن قَبْلِهِمْ وَقَدْ أَنزَلْنَآ ءَايَٰتٍۭ بَيِّنَٰتٍ وَلِلْكَٰفِرِينَ عَذَابٌ مُّهِينٌ
Khmer Translation - Rowwad Translation Centerពិតប្រាកដណាស់ ពួកដែលប្រឆាំងនឹងអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ ពួកគេនឹងត្រូវគេធ្វើឱ្យអាប់ឱន ដូចដែលអ្នកជំនាន់មុនពួកគេត្រូវបានគេធ្វើឲ្យអាប់ឱនដូច្នោះដែរ។ ហើយជាការពិតណាស់ យើងបានបញ្ចុះនូវសញ្ញាភស្ដុតាងយ៉ាងច្បាស់លាស់ជាច្រើន។ ហើយសម្រាប់ពួកដែលប្រឆាំងនឹងទទួលនូវទណ្ឌកម្មដ៏អាម៉ាស់បំផុត។
Khmer Translation - Islamic Community Development Associationពិតប្រាកដណាស់ ពួកដែលប្រឆាំងនឹងអល់ឡោះ និងអ្នកនាំ សាររបស់ទ្រង់នឹងត្រូវបានគេធ្វើឱ្យពួកគេអាម៉ាស់ ដូចពួកជំនាន់មុន ពួកគេដែលត្រូវបានគេធ្វើឱ្យអាម៉ាស់ដែរ។ ហើយជាការពិតណាស់ យើងបានបញ្ចុះនូវភស្ដុតាងៗយ៉ាងច្បាស់លាស់។ ហើយសម្រាប់ ពួកដែលគ្មានជំនឿគឺទារុណកម្មយ៉ាងអាម៉ាស់។