caseriqការស្វែងរកតាមអត្ថន័យក្នុងគម្ពីរគួរអាន

ជំពូក Al-Hadid វាក្យខណ្ឌ 20

ម៉ាឌីណah · revelation order 94 · 57:20

ٱعْلَمُوٓا۟ أَنَّمَا ٱلْحَيَوٰةُ ٱلدُّنْيَا لَعِبٌ وَلَهْوٌ وَزِينَةٌ وَتَفَاخُرٌۢ بَيْنَكُمْ وَتَكَاثُرٌ فِى ٱلْأَمْوَٰلِ وَٱلْأَوْلَٰدِ كَمَثَلِ غَيْثٍ أَعْجَبَ ٱلْكُفَّارَ نَبَاتُهُۥ ثُمَّ يَهِيجُ فَتَرَىٰهُ مُصْفَرًّا ثُمَّ يَكُونُ حُطَٰمًا وَفِى ٱلْـَٔاخِرَةِ عَذَابٌ شَدِيدٌ وَمَغْفِرَةٌ مِّنَ ٱللَّهِ وَرِضْوَٰنٌ وَمَا ٱلْحَيَوٰةُ ٱلدُّنْيَآ إِلَّا مَتَٰعُ ٱلْغُرُورِ

Khmer Translation - Rowwad Translation Centerចូរពួកអ្នកជ្រាបចុះថា តាមពិត ឆាកជីវិតលោកិយ គ្រាន់តែជាលេងសើច ជាការកំសាន្ត និងជាការតុបតែងលម្អ ហើយនិងជាការអួតអាងគ្នារវាងពួកអ្នក ព្រមទាំងជាការបង្កើននូវទ្រព្យសម្បត្តិ និងកូនចៅប៉ុណ្ណោះ ប្រៀបដូចជាទឹកភ្លៀងដែលធ្វើឱ្យអ្នកដាំដុះទាំងឡាយមានក្តីរំភើបចំពោះដំណាំរបស់ខ្លួន។ ក្រោយមក វាក៏ប្រែទៅជាស្វិតស្រពោន ហើយអ្នកនឹងឃើញវាប្រែជាពណ៌លឿង។ រួចមក វាក៏ក្លាយជាកម្ទេចកម្ទីទៅវិញ។ ហើយនៅថ្ងៃបរលោក គឺមានទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុត ហើយនិងមានការអភ័យទោស និងការពេញចិត្តពីអល់ឡោះ។ ហើយឆាកជីវិតលោកិយ គ្មានអ្វីក្រៅពីភាពត្រេកត្រអាល បោកបញ្ឆោតនោះឡើយ។
Khmer Translation - Islamic Community Development Associationចូរពួកអ្នកដឹងថា តាមពិតការរស់នៅក្នុងលោកិយនេះ គឺគ្រាន់តែជាការលេងសើច និងជាការបោកប្រាស់ និងជាការលំអ និងជាអំនួតរវាងពួកអ្នក និងគ្រាន់តែជាការប្រណាំងប្រជែងនៅ ក្នុងទ្រព្យសម្បត្ដិនិងកូនចៅប៉ុណ្ណោះ។ (ទាំងនោះ)គឺប្រៀបដូចជា ទឹកភ្លៀង(ដែលបានស្រោចស្រពទៅលើផែនដី)ដែលដំណាំរបស់ វាធ្វើឱ្យប្រជាកសិករទាំងឡាយពេញចិត្ដ បន្ទាប់មកវាបានប្រែទៅ ជាស្រពោន ហើយអ្នកនឹងឃើញវាទៅជាពណ៌លឿងវិញ រួចមកវា ក៏ក្លាយទៅជាកំទេចសំរាម។ ហើយនៅថ្ងៃបរលោក ទារុណកម្ម ដ៏ធ្ងន់ធ្ងរ(គឺសម្រាប់ពួកអ្នកដែលគ្មានជំនឿ)។ រីឯការអភ័យទោស និងការយល់ព្រមពីអល់ឡោះវិញ(គឺសម្រាប់បណ្ដាអ្នកដែលមាន ជំនឿ)។ ហើយជីវិតរស់នៅក្នុងលោកិយគ្មានអ្វីក្រៅពីការតេ្រក ត្រអាលនៃការបោកប្រាស់នោះឡើយ។
Looking for a topic? Try the meaning search — your question is scanned across all 6,236 verses.
ភាសា — 70