لَّقَدْ كَفَرَ ٱلَّذِينَ قَالُوٓا۟ إِنَّ ٱللَّهَ هُوَ ٱلْمَسِيحُ ٱبْنُ مَرْيَمَ قُلْ فَمَن يَمْلِكُ مِنَ ٱللَّهِ شَيْـًٔا إِنْ أَرَادَ أَن يُهْلِكَ ٱلْمَسِيحَ ٱبْنَ مَرْيَمَ وَأُمَّهُۥ وَمَن فِى ٱلْأَرْضِ جَمِيعًا وَلِلَّهِ مُلْكُ ٱلسَّمَٰوَٰتِ وَٱلْأَرْضِ وَمَا بَيْنَهُمَا يَخْلُقُ مَا يَشَآءُ وَٱللَّهُ عَلَىٰ كُلِّ شَىْءٍ قَدِيرٌ
Khmer Translation - Rowwad Translation Centerជាការពិតណាស់ ពិតជាក្លាយជាពួកគ្មានជំនឿហើយ អ្នកដែលនិយាយថា៖ អល់ឡោះ គឺជាអាល់ម៉ាសៀហ អ៊ីសា កូនប្រុសរបស់ម៉ារយ៉ាំ នោះ។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ តើអ្នកណាដែលមានសមត្ថភាពអាចរារាំងអល់ឡោះបាន ប្រសិនបើទ្រង់មានចេតនាចង់បំផ្លាញអាល់ម៉ាសៀហកូនប្រុសរបស់ម៉ារីយ៉ាំ និងម្តាយរបស់គាត់ ព្រមទាំងអ្នកដែលនៅលើផែនដីទាំងអស់នោះ? ហើយការគ្រប់គ្រងមេឃជាច្រើនជាន់និងផែនដី ព្រមទាំងអ្វីៗដែលនៅចន្លោះរវាងវាទាំងពីរ គឺជាកម្មសិទ្ធិរបស់អល់ឡោះ។ ទ្រង់បង្កើតអ្វីមួយតាមដែលទ្រង់មានចេតនា។ ហើយអល់ឡោះទ្រង់មានអានុភាពលើអ្វីៗទាំងអស់។
Khmer Translation - Islamic Community Development Associationជាការពិតណាស់ ពួកដែលបាននិយាយថាៈ ពិតប្រាកដ ណាស់ អល់ឡោះគឺម៉ាសៀហ(អ៊ីសា)កូនរបស់ម៉ារយ៉ាំ នោះ គឺជា ពួកដែលគ្មានជំនឿ។ ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ តើមាននរណា ម្នាក់អាចហាមឃាត់អ្វីមួយចំពោះអល់ឡោះក្នុងការដែលទ្រង់មានចេតនាបំផ្លាញម៉ាសៀហកូនរបស់ម៉ារយ៉ាំ និងម្ដាយរបស់គេ ព្រម ទាំងអ្នកដែលនៅលើផែនដីទាំងអស់នោះ? ការគ្រប់គ្រងមេឃ ជាច្រើនជាន់ និងផែនដីនិងអ្វីៗដែលមានរវាងវាទាំងពីរគឺជាកម្មសិទ្ធិ របស់អល់ឡោះ។ ទ្រង់បង្កើតអ្វីដែលទ្រង់មានចេតនា។ ហើយ អល់ឡោះមានអានុភាពលើអ្វីៗទាំងអស់។