يَٰٓأَهْلَ ٱلْكِتَٰبِ قَدْ جَآءَكُمْ رَسُولُنَا يُبَيِّنُ لَكُمْ كَثِيرًا مِّمَّا كُنتُمْ تُخْفُونَ مِنَ ٱلْكِتَٰبِ وَيَعْفُوا۟ عَن كَثِيرٍ قَدْ جَآءَكُم مِّنَ ٱللَّهِ نُورٌ وَكِتَٰبٌ مُّبِينٌ
Khmer Translation - Rowwad Translation Centerឱពួកអះលីគីតាប! ពិតប្រាកដណាស់ អ្នកនាំសាររបស់យើង(ព្យាការីមូហាំម៉ាត់)បានមកដល់ពួកអ្នកដោយគាត់បានបកស្រាយបញ្ជាក់នូវរឿងរ៉ាវជាច្រើនប្រាប់ពួកអ្នកនូវអ្វីដែលពួកអ្នកធ្លាប់បានលាក់បាំងពីគម្ពីរ ហើយគាត់ក៏បានអធ្យាស្រ័យយ៉ាងច្រើនផងដែរ។ ពិតប្រាកដណាស់ វា(គម្ពីរគួរអាន)ដែលជាពន្លឺមួយ និងជាគម្ពីរមួយដែលបញ្ជាក់យ៉ាងច្បាស់មកពីអល់ឡោះនោះ គឺបានមកដល់ពួកអ្នកហើយ។
Khmer Translation - Islamic Community Development Associationឱអះលីគីតាប. ជាការពិតណាស់ អ្នកនាំសារ(មូហាំម៉ាត់) របស់យើងបានមកដល់ពួកអ្នកដែលគេបានបញ្ជាក់ប្រាប់ពួកអ្នក ជាច្រើនមកហើយអំពីអ្វីដែលពួកអ្នកធ្លាប់បានលាក់បាំងនៅក្នុង គម្ពីរ(តាវរ៉ត) ហើយគេក៏លើកលែង(មិនបញ្ជាក់ប្រាប់)ជាច្រើន ដែរ។ ពន្លឺ(មូហាំម៉ាត់)និងគម្ពីរ(គួរអាន)ដ៏ជាក់ច្បាស់មកពី អល់ឡោះពិតជាបានមកដល់ពួកអ្នក។