وَمِنَ ٱلَّذِينَ قَالُوٓا۟ إِنَّا نَصَٰرَىٰٓ أَخَذْنَا مِيثَٰقَهُمْ فَنَسُوا۟ حَظًّا مِّمَّا ذُكِّرُوا۟ بِهِۦ فَأَغْرَيْنَا بَيْنَهُمُ ٱلْعَدَاوَةَ وَٱلْبَغْضَآءَ إِلَىٰ يَوْمِ ٱلْقِيَٰمَةِ وَسَوْفَ يُنَبِّئُهُمُ ٱللَّهُ بِمَا كَانُوا۟ يَصْنَعُونَ
Khmer Translation - Rowwad Translation Centerហើយយើងក៏បានដាក់កិច្ចសន្យាទៅលើពួកដែលនិយាយថា ពិតណាស់ ពួកយើងគឺជាណាស៏រ៉(សាវ័កព្យាការីអ៊ីសា)ផងដែរ តែពួកគេបានភ្លេច(បោះបង់)នូវកាតព្វកិច្ចមួយចំនួននៃអ្វីដែលគេបានរំឭកពួកគេអំពីវា។ ហើយយើងបានធ្វើឱ្យកើតមាននូវភាពជាសត្រូវ និងការស្អប់ខ្ពើមគ្នាយ៉ាងខ្លាំងរវាងពួកគេរហូតដល់ថ្ងៃបរលោក។ ហើយអល់ឡោះជាម្ចាស់នឹងប្រាប់ពួកគេនូវអ្វីដែលពួកគេធ្លាប់បានប្រព្រឹត្ត។
Khmer Translation - Islamic Community Development Associationហើយយើងបានយកកិច្ចសន្យាពីពួកដែលបាននិយាយថាៈ ពិតប្រាកដណាស់ ពួកយើងជាណាសរ៉ តែពួកគេបានភេ្លច(បោះបង់ ចោល)មួយចំណែកពីអ្វីដែលគេបានរំលឹកពួកគេពីវា។ ហើយយើង បានធ្វើឱ្យពួកគេក្លាយជាសត្រូវនឹងគ្នា និងស្អប់ខ្ពើមគ្នារហូតដល់ថ្ងៃ បរលោក។ ហើយអល់ឡោះនឹងប្រាប់ពួកគេឱ្យដឹងនូវអ្វីដែលពួកគេ បានប្រព្រឹត្ដកន្លងមក។