caseriqការស្វែងរកតាមអត្ថន័យក្នុងគម្ពីរគួរអាន

ជំពូក Al-Fath វាក្យខណ្ឌ 29

ម៉ាឌីណah · revelation order 111 · 48:29

مُّحَمَّدٌ رَّسُولُ ٱللَّهِ وَٱلَّذِينَ مَعَهُۥٓ أَشِدَّآءُ عَلَى ٱلْكُفَّارِ رُحَمَآءُ بَيْنَهُمْ تَرَىٰهُمْ رُكَّعًا سُجَّدًا يَبْتَغُونَ فَضْلًا مِّنَ ٱللَّهِ وَرِضْوَٰنًا سِيمَاهُمْ فِى وُجُوهِهِم مِّنْ أَثَرِ ٱلسُّجُودِ ذَٰلِكَ مَثَلُهُمْ فِى ٱلتَّوْرَىٰةِ وَمَثَلُهُمْ فِى ٱلْإِنجِيلِ كَزَرْعٍ أَخْرَجَ شَطْـَٔهُۥ فَـَٔازَرَهُۥ فَٱسْتَغْلَظَ فَٱسْتَوَىٰ عَلَىٰ سُوقِهِۦ يُعْجِبُ ٱلزُّرَّاعَ لِيَغِيظَ بِهِمُ ٱلْكُفَّارَ وَعَدَ ٱللَّهُ ٱلَّذِينَ ءَامَنُوا۟ وَعَمِلُوا۟ ٱلصَّٰلِحَٰتِ مِنْهُم مَّغْفِرَةً وَأَجْرًا عَظِيمًۢا

Khmer Translation - Rowwad Translation Centerព្យាការីមូហាំម៉ាត់ គឺជាអ្នកនាំសាររបស់អល់ឡោះ។ ហើយបណ្តាអ្នកដែលនៅជាមួយគាត់(សហាហ្ពាត់) គឺពួកគេមានភាពតឹងរឹងទៅលើពួកគ្មានជំនឿ តែមានក្តីមេត្តាករុណារវាងអ្នកមានជំនឿដូចគ្នា។ អ្នកនឹងឃើញពួកគេឱនរូកុ និងក្រាបស៊ូជោតដោយប្រាថ្នាការប្រោសប្រទាន និងការពេញចិត្តពីអល់ឡោះ។ សញ្ញាសម្គាល់របស់ពួកគេ គឺមានស្លាកស្នាមស៊ូជោតនៅលើផ្ទៃមុខរបស់ពួកគេ។ នោះជាលក្ខណៈសម្បត្តិរបស់ពួកគេដែលមាននៅក្នុងគម្ពីរតាវរ៉ត។ រីឯលក្ខណៈសម្បត្តិរបស់ពួកគេដែលមាននៅក្នុងគម្ពីរអ៊ិញជីល គឺប្រៀបដូចជារុក្ខជាតិដែលបញ្ចេញនូវពន្លករបស់វា។ ក្រោយមក វាក៏រឹងមាំ និងធំឡើង ហើយក៏បានដុះត្រង់ឡើងនៅលើដើមរបស់វាដែលធ្វើឱ្យកសិករទាំងឡាយមានការពេញចិត្ត។ (ការប្រៀបធៀបដូច្នេះ) គឺដើម្បីឱ្យពួកគ្មានជំនឿមានការខឹងសម្បាចំពោះពួកគេ(សហាហ្ពាត់)។ អល់ឡោះបានសន្យាចំពោះបណ្តាអ្នកដែលមានជំនឿនិងបានសាងទង្វើកុសលក្នុងចំណោមពួកគេនូវការអភ័យទោស និងផលបុណ្យដ៏ធំធេង(ឋានសួគ៌)។
Khmer Translation - Islamic Community Development Associationមូហាំម៉ាត់ជាអ្នកនាំសាររបស់អល់ឡោះ។ ហើយបណ្ដាអ្នក ដែលនៅជាមួយគេ គឺមានភាពតឹងរឹងចំពោះពួកដែលប្រឆាំងមានក្ដី មេត្ដាករុណារវាងពួកគេ(អ្នកមានជំនឿ)។ អ្នក(មូហាំម៉ាត់)នឹង ឃើញពួកគេ(អ្នកមានជំនឿ)ក្រាបស៊ូជូត ដើម្បីស្វែងរកការប្រោស ប្រទាន និងការទទួលស្គាល់ពីអល់ឡោះ។ សញ្ញាសំគាល់របស់ពួកគេ គឺដិតជាប់នៅលើផ្ទៃមុខរបស់ពួកគេអំពីស្លាកស្នាមនៃការស៊ូជូត។ ទាំងនោះគឺជាលក្ខណៈរបស់ពួកគេដែលមាន(រៀបរាប់)នៅក្នុងគម្ពីរ តាវរ៉ត។ តែលក្ខណៈរបស់ពួកគេដែលមាននៅក្នុងគម្ពីរអ៊ីញជីល វិញគឺបីដូចជារុក្ខជាតិដែលបពោ្ចញពន្លករបស់វា ក្រោយមកពន្លក នោះក៏រឹងមាំ ហើយក្លាយជាធំ និងដុះត្រង់ឡើងនៅលើដើមរបស់វា ដែលធ្វើឱ្យកសិករទាំងឡាយមានការពេញចិត្ដ។ (ការប្រៀបធៀប ដូចេ្នះ) ដើម្បីវាធ្វើឱ្យពួកដែលប្រឆាំងទាំងនោះខឹងសម្បាទៅលើ ពួកគេ(អ្នកមានជំនឿ)។ អល់ឡោះបានសន្យាចំពោះបណ្ដាអ្នក ដែលមានជំនឿ និងបានសាងអំពើល្អត្រឹមត្រូវក្នុងចំណោមពួកគេនូវការអភ័យទោស និងផលបុណ្យដ៏ធំធេង។
Looking for a topic? Try the meaning search — your question is scanned across all 6,236 verses.
ភាសា — 70