سَيَقُولُ لَكَ ٱلْمُخَلَّفُونَ مِنَ ٱلْأَعْرَابِ شَغَلَتْنَآ أَمْوَٰلُنَا وَأَهْلُونَا فَٱسْتَغْفِرْ لَنَا يَقُولُونَ بِأَلْسِنَتِهِم مَّا لَيْسَ فِى قُلُوبِهِمْ قُلْ فَمَن يَمْلِكُ لَكُم مِّنَ ٱللَّهِ شَيْـًٔا إِنْ أَرَادَ بِكُمْ ضَرًّا أَوْ أَرَادَ بِكُمْ نَفْعًۢا بَلْ كَانَ ٱللَّهُ بِمَا تَعْمَلُونَ خَبِيرًۢا
Khmer Translation - Rowwad Translation Centerពួកដែលមិនបានរួមដំណើរ(ទៅកាន់ទីក្រុងម៉ាក្កះ)ក្នុងចំណោមពួកអារ៉ាប់ជនបទនឹងនិយាយទៅកាន់អ្នកថា៖ ទ្រព្យសម្បត្តិនិងក្រុមគ្រួសាររបស់ពួកយើងបានរំខានពួកយើង(មិនឱ្យរួមដំណើរជាមួយអ្នក)បាន។ ហេតុនេះ សូមអ្នកសុំការអភ័យទោសពីអល់ឡោះដល់ពួកយើងផង។ ពួកគេនិយាយនឹងអណ្តាតរបស់ពួកគេនូវអ្វីដែលផ្ទុយពីដួងចិត្តរបស់ពួកគេ ។ ចូរអ្នកពោលចុះថា៖ តើមានអ្នកណាម្នាក់ដែលមានអំណាចអ្វីមួយអាចរារាំងពួកអ្នកពីអល់ឡោះ ប្រសិនបើទ្រង់មានចេតនាឱ្យពួកអ្នកទទួលគ្រោះ ឬមានចេតនាឲ្យពួកអ្នកទទួលបានប្រយោជន៍នោះ? ផ្ទុយទៅវិញ អល់ឡោះជាម្ចាស់មហាដឹងបំផុតចំពោះអ្វីដែលពួកអ្នកប្រព្រឹត្ត។
Khmer Translation - Islamic Community Development Associationពួកដែលត្រូវគេទៅចោល(មិនបានទៅហ៊ូទៃពីយ៉ះ)អំពី ពួកអារ៉ាប់ជនបទនឹងនិយាយទៅកាន់អ្នក(មូហាំម៉ាត់)ថាៈ ទ្រព្យ សម្បត្ដិរបស់ពួកយើង និងក្រុមគ្រួសាររបស់ពួកយើងបានធ្វើឱ្យ ពួកយើងរវល់ ដូចេ្នះសូមអ្នកសុំអភ័យទោសពីអល់ឡោះឱ្យពួក យើងផង។ ពួកគេគ្រាន់តែនិយាយដោយអណ្ដាតរបស់ពួកគេនូវអ្វី ដែលគ្មាននៅក្នុងចិត្ដរបស់ពួកគេប៉ុណ្ណោះ។ ចូរអ្នកពោលថាៈ តើ មានអ្នកណាម្នាក់អាចហាមឃាត់អល់ឡោះចំពោះអ្វីមួយឱ្យពួកអ្នក ប្រសិនបើទ្រង់ចង់ឱ្យពួកអ្នកមានគ្រោះថ្នាក់ ឬទ្រង់ចង់ឱ្យពួកអ្នក ទទួលបានផលល្អនោះ? ផ្ទុយទៅវិញ អល់ឡោះដឹងជ្រួតជ្រាបនូវ អ្វីដែលដែលពួកអ្នកប្រព្រឹត្ដ។