caseriqការស្វែងរកតាមអត្ថន័យក្នុងគម្ពីរគួរអាន

ជំពូក Al-Fath វាក្យខណ្ឌ 12

ម៉ាឌីណah · revelation order 111 · 48:12

بَلْ ظَنَنتُمْ أَن لَّن يَنقَلِبَ ٱلرَّسُولُ وَٱلْمُؤْمِنُونَ إِلَىٰٓ أَهْلِيهِمْ أَبَدًا وَزُيِّنَ ذَٰلِكَ فِى قُلُوبِكُمْ وَظَنَنتُمْ ظَنَّ ٱلسَّوْءِ وَكُنتُمْ قَوْمًۢا بُورًا

Khmer Translation - Rowwad Translation Centerផ្ទុយទៅវិញ ពួកអ្នកគិតស្មានថា អ្នកនាំសារ(មូហាំម៉ាត់) និងបណ្តាអ្នកមានជំនឿនឹងមិនអាចវិលត្រលប់ទៅកាន់ក្រុមគ្រួសាររបស់ពួកគាត់(នៅឯក្រុងម៉ាទីណះ)វិញជាដាច់ខាត។ ហើយគេបានតុបតែងលម្អបែបនោះនៅក្នុងដួងចិត្តរបស់ពួកអ្នក ហើយពួកអ្នកគិតស្មាន(ចំពោះអល់ឡោះ)នូវការគិតស្មានដ៏អាក្រក់។ ហើយពួកអ្នកធ្លាប់ជាក្រុមមួយដែលអន្តរាយ។
Khmer Translation - Islamic Community Development Associationផ្ទុយទៅវិញ ពួកអ្នកបាននឹកស្មានថាៈ អ្នកនាំសារ(មូហាំ-ម៉ាត់) និងបណ្ដាអ្នកដែលមានជំនឿនឹងមិនវិលត្រឡប់មកកាន់គ្រួ សាររបស់ពួកគេវិញជាដាច់ខាត។ ហើយគេ(ស្ហៃតន)បានលំអរឿង នោះនៅក្នុងចិត្ដរបស់ពួកអ្នក ហើយពួកអ្នកបានគិតអាក្រក់(ថា អល់ឡោះមិនជួយមូហាំម៉ាត់ និងអ្នកដែលមានជំនឿឡើយ) ហើយ ពួកអ្នកជាក្រុមដែលវិនាសអន្ដរាយ។
Looking for a topic? Try the meaning search — your question is scanned across all 6,236 verses.
ភាសា — 70