قُلْ مَا كُنتُ بِدْعًا مِّنَ ٱلرُّسُلِ وَمَآ أَدْرِى مَا يُفْعَلُ بِى وَلَا بِكُمْ إِنْ أَتَّبِعُ إِلَّا مَا يُوحَىٰٓ إِلَىَّ وَمَآ أَنَا۠ إِلَّا نَذِيرٌ مُّبِينٌ
Khmer Translation - Rowwad Translation Centerចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ខ្ញុំមិនមែនជាអ្នកនាំសារដំបូងគេបង្អស់នោះឡើយ ហើយខ្ញុំក៏មិនដឹងថា គេ(អល់ឡោះ)នឹងធ្វើអ្វីចំពោះរូបខ្ញុំ និងចំពោះពួកអ្នកនោះដែរ។ ខ្ញុំមិនធ្វើតាមអ្វីក្រៅតែពីវ៉ាហ៊ីដែលគេបានផ្តល់មកកាន់ខ្ញុំឡើយ។ ហើយរូបខ្ញុំក៏គ្មានអ្វីក្រៅតែពីជាអ្នកដាស់តឿនព្រមានដ៏ច្បាស់លាស់នោះដែរ។
Khmer Translation - Islamic Community Development Associationចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ខ្ញុំមិនមែនជាអ្នកដំបូងគេ ក្នុងចំណោមអ្នកនាំសារទាំងឡាយនោះឡើយ ហើយខ្ញុំក៏មិនដឹង ដែរថាអ្វីទៅដែលគេនឹងធ្វើមកចំពោះខ្ញុំ និងចំពោះពួកអ្នកនោះ។ ខ្ញុំមិនធ្វើតាមក្រៅពីអ្វីដែលគេបានផ្ដល់វ៉ាហ៊ីមកឱ្យខ្ញុំនោះឡើយ។ ហើយខ្ញុំក៏មិនមែនជាអ្វីក្រៅពីជាអ្នកដាស់តឿនព្រមានដ៏ច្បាស់ លាស់នោះដែរ។