قُلْ أَرَءَيْتُمْ إِن كَانَ مِنْ عِندِ ٱللَّهِ وَكَفَرْتُم بِهِۦ وَشَهِدَ شَاهِدٌ مِّنۢ بَنِىٓ إِسْرَٰٓءِيلَ عَلَىٰ مِثْلِهِۦ فَـَٔامَنَ وَٱسْتَكْبَرْتُمْ إِنَّ ٱللَّهَ لَا يَهْدِى ٱلْقَوْمَ ٱلظَّٰلِمِينَ
Khmer Translation - Rowwad Translation Centerចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ចូរពួកអ្នកប្រាប់ខ្ញុំមក ប្រសិនបើវា(គម្ពីរគួរអាន)មកពីអល់ឡោះពិតមែន តែពួកអ្នកបែរជាបានប្រឆាំងនឹងវា ហើយក៏មានសាក្សីម្នាក់ក្នុងចំណោមអម្បូរអ៊ីស្រាអែលបានធ្វើសាក្សីទទួលស្គាល់ដូចនេះ ហើយរូបគេក៏មានជំនឿ(ចំពោះវា)ដែរ តែពួកអ្នក បែរជាក្រអឺតក្រទមទៅវិញនោះ (តើនេះពុំមែនជាការបំពានដ៏ធ្ងន់ធ្ងរទេឬ)? ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មិនចង្អុលបង្ហាញចំពោះក្រុមដែលបំពានឡើយ។
Khmer Translation - Islamic Community Development Associationចូរអ្នកពោលថាៈ តើពួកអ្នកយល់ឃើញយ៉ាងដូចមេ្ដចដែរ ប្រសិនបើវា(គមី្ពរគួរអាន)មកពីអល់ឡោះ ហើយពួកអ្នកបានបដិ-សេធនឹងវានោះ? ហើយមានសាក្សីម្នាក់ក្នុងចំណោមអំបូរអ៊ីស្រា-អែលបានអះអាងទទួលស្គាល់វាដូច្នោះដែរ រួចគេក៏បានជឿ តែពួក អ្នកបែរជាក្រអឺតក្រទមទៅវិញ។ ពិតប្រាកដណាស់ អល់ឡោះមិន ចង្អុលបង្ហាញដល់ក្រុមដែលបំពានឡើយ។