وَكَذَٰلِكَ أَوْحَيْنَآ إِلَيْكَ رُوحًا مِّنْ أَمْرِنَا مَا كُنتَ تَدْرِى مَا ٱلْكِتَٰبُ وَلَا ٱلْإِيمَٰنُ وَلَٰكِن جَعَلْنَٰهُ نُورًا نَّهْدِى بِهِۦ مَن نَّشَآءُ مِنْ عِبَادِنَا وَإِنَّكَ لَتَهْدِىٓ إِلَىٰ صِرَٰطٍ مُّسْتَقِيمٍ
Khmer Translation - Rowwad Translation Centerក៏ដូច្នោះដែរ យើងបានផ្តល់វ៉ាហ៊ីទៅកាន់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នូវគម្ពីរគួរអានអំពីយើងផ្ទាល់។ អ្នកមិនធ្លាប់បានដឹងទេថា អ្វីទៅជាគម្ពីរ និងអ្វីទៅជាជំនឿនោះ។ ប៉ុន្តែយើងបានឲ្យវា(គម្ពីរគួរអាន)ជាពន្លឺបំភ្លឺដែលយើងចង្អុលបង្ហាញតាមរយៈវាចំពោះជនណាដែលយើងមានចេតនាក្នុងចំណោមខ្ញុំបម្រើរបស់យើង។ ហើយប្រាកដណាស់ រូបអ្នកពិតជាបានចង្អុលបង្ហាញ(មនុស្សលោក)ទៅកាន់មាគ៌ាដ៏ត្រឹមត្រូវ។
Khmer Translation - Islamic Community Development Associationហើយដូច្នោះដែរ យើងបានបញ្ចុះគម្ពីរគួរអានឱ្យអ្នកតាម បទបញ្ជារបស់យើង ដោយអ្នកមិនធ្លាប់បានដឹងថាអ្វីជាគម្ពីរឡើយ ហើយអ្នកក៏មិនដឹងថាអ្វីជាជំនឿនោះដែរ។ ក៏ប៉ុន្ដែយើងបានបង្កើត វា(គម្ពីរគួរអាន)ជាពន្លឺមួយដែលយើងនឹងចង្អុលបង្ហាញតាមរយៈ វាចំពោះអ្នកណាដែលយើងមានចេតនាក្នុងចំណោមខ្ញុំរបស់យើង។ ហើយពិតប្រាកដណាស់ អ្នកនឹងចង្អុលបង្ហាញ(មនុស្សលោក)ទៅ កាន់មាគ៌ាដ៏ត្រឹមត្រូវ។