إِنَّ ٱلَّذِينَ تَوَفَّىٰهُمُ ٱلْمَلَٰٓئِكَةُ ظَالِمِىٓ أَنفُسِهِمْ قَالُوا۟ فِيمَ كُنتُمْ قَالُوا۟ كُنَّا مُسْتَضْعَفِينَ فِى ٱلْأَرْضِ قَالُوٓا۟ أَلَمْ تَكُنْ أَرْضُ ٱللَّهِ وَٰسِعَةً فَتُهَاجِرُوا۟ فِيهَا فَأُو۟لَٰٓئِكَ مَأْوَىٰهُمْ جَهَنَّمُ وَسَآءَتْ مَصِيرًا
Khmer Translation - Rowwad Translation Centerពិតប្រាកដណាស់ បណ្តាអ្នកដែលម៉ាឡាអ៊ីកាត់បានដកយកជីវិតពួកគេខណៈដែលពួកគេជាអ្នកបំពានលើខ្លួនឯង ពួកគេ(ម៉ាឡាអ៊ីកាត់)នឹងសួរថា៖ តើពួកអ្នកធ្លាប់ស្ថិតក្នុងស្ថានភាពដូចម្តេច? ពួកគេឆ្លើយថា៖ ពួកយើងធ្លាប់ជាអ្នកទន់ខ្សោយនៅលើផែនដី។ ពួកគេសួរទៀតថា៖ តើផែនដីរបស់អល់ឡោះមិនមានភាពធំទូលាយសម្រាប់ឱ្យពួកអ្នកភៀសខ្លួនចេញទេឬ? ពួកទាំងនោះ ទីជម្រករបស់ពួកគេ គឺនរកជើហាន់ណាំ ហើយវាជាកន្លែងវិលត្រឡប់ដ៏អាក្រក់បំផុត។
Khmer Translation - Islamic Community Development Associationពិតប្រាកដណាស់ ពួកដែលម៉ាឡាអ៊ីកាត់បានបពា្ចប់ជីវិត របស់ពួកគេ ខណៈដែលពួកគេជាអ្នកបំពានលើខ្លួនឯង(ដោយមិន ព្រមភៀសខ្លួនក្នុងមាគ៌ារបស់អល់ឡោះ)។ ម៉ាឡាអ៊ីកាត់បានសួរ ទៅពួកគេថាៈ តើពួកអ្នកបានធ្វើអ្វីខ្លះ(សម្រាប់កិច្ចការសាសនា)? ពួកគេបានតបថាៈ ពួកយើងជាអ្នកទន់ខ្សោយដែលរស់នៅលើផែនដី នេះ។ ម៉ាឡាអ៊ីកាត់បានសួរទៀតថាៈ តើផែនដីរបស់អល់ឡោះមិន ធំទូលំទូលាយសម្រាប់ឱ្យពួកអ្នកភៀសខ្លួនចេញទេឬ? ពួកទាំងនោះ ទីជម្រករបស់ពួកគេគឺនរកជើហាន់ណាំ ដែលជាកន្លែងវិលត្រឡប់ ដ៏អាក្រក់បំផុត។