لَّا يَسْتَوِى ٱلْقَٰعِدُونَ مِنَ ٱلْمُؤْمِنِينَ غَيْرُ أُو۟لِى ٱلضَّرَرِ وَٱلْمُجَٰهِدُونَ فِى سَبِيلِ ٱللَّهِ بِأَمْوَٰلِهِمْ وَأَنفُسِهِمْ فَضَّلَ ٱللَّهُ ٱلْمُجَٰهِدِينَ بِأَمْوَٰلِهِمْ وَأَنفُسِهِمْ عَلَى ٱلْقَٰعِدِينَ دَرَجَةً وَكُلًّا وَعَدَ ٱللَّهُ ٱلْحُسْنَىٰ وَفَضَّلَ ٱللَّهُ ٱلْمُجَٰهِدِينَ عَلَى ٱلْقَٰعِدِينَ أَجْرًا عَظِيمًا
Khmer Translation - Rowwad Translation Centerមិនស្មើគ្មានោះទេរវាងបណ្តាអ្នកមានជំនឿដែលមិនបានចេញទៅប្រយុទ្ធ ហើយនិងបណ្តាអ្នក(មានជំនឿ)ដែលបានចេញទៅប្រយុទ្ធក្នុងមាគ៌ារបស់អល់ឡោះដោយ(លះបង់ទាំង)ទ្រព្យសម្បត្តិនិងខ្លួនប្រាណរបស់ពួកគេនោះ លើកលែងតែអ្នកដែលច្បាប់អនុគ្រោះឱ្យប៉ុណ្ណោះ។ អល់ឡោះបានប្រទានឱ្យបណ្ដាអ្នកដែលតស៊ូដោយ(លះបង់)ទ្រព្យសម្បត្តិនិងខ្លួនបា្រណរបស់ពួកគេនូវឋានៈខ្ពង់ខ្ពស់ជាងបណ្ដាអ្នកដែលមិនបានចេញទៅប្រយុទ្ធ។ ហើយគេទាំងពីរ(ទាំងអ្នកដែលបានចេញទៅប្រយុទ្ធ និងអ្នកដែលច្បាប់អនុគ្រោះឲ្យ) អល់ឡោះបានសន្យានូវប្រការល្អ(ដល់ពួកគេ)។ តែអល់ឡោះទ្រង់ប្រទានឱ្យបណ្ដាអ្នកដែលចេញទៅប្រយុទ្ធដោយទ្រង់ផ្ដល់ឱ្យពួកគេនូវផលបុណ្យដ៏ធំធេងលើសពីបណ្ដាអ្នកដែលមិនបានចេញទៅប្រយុទ្ធ។
Khmer Translation - Islamic Community Development Associationមិនស្មើគ្នាទេពួកដែលមិនបានចេញទៅធ្វើសង្គ្រាមក្នុង ចំណោមអ្នកដែលមានជំនឿជាមួយនឹងអ្នកដែលតស៊ូក្នុងមាគ៌ារបស់ អល់ឡោះទាំងទ្រព្យសម្បត្ដិនិងខ្លួនប្រាណរបស់ពួកគេ លើកលែង តែអ្នកដែលមានឧបសគ្គ(អ្នកជំងឺអ្នកពិការ...)ប៉ុណ្ណោះ។ អល់ឡោះ បានប្រទានឱ្យបណ្ដាអ្នកដែលតស៊ូធ្វើសង្គ្រាមទាំងទ្រព្យសម្បត្ដិ និង ខ្លួនប្រាណរបស់ពួកគេឱ្យមានឋានៈខ្ពង់ខ្ពស់ជាងបណ្ដាអ្នកដែលមិន បានចេញទៅធ្វើសង្គ្រាម។ ហើយក្រុមទាំងពីរនេះអល់ឡោះបាន សន្យាថា នឹងប្រទានឋានសួគ៌(ដល់ពួកគេ)។ តែអល់ឡោះបាន ប្រទានឱ្យបណ្ដាអ្នកដែលតស៊ូធ្វើសង្គ្រាមនោះនូវផលបុណ្យដ៏ធំធេង លើសពីបណ្ដាអ្នកដែលមិនបានចេញទៅធ្វើសង្គ្រាម។