caseriqការស្វែងរកតាមអត្ថន័យក្នុងគម្ពីរគួរអាន

ជំពូក An-Nisaa វាក្យខណ្ឌ 102

ម៉ាឌីណah · revelation order 92 · 4:102

وَإِذَا كُنتَ فِيهِمْ فَأَقَمْتَ لَهُمُ ٱلصَّلَوٰةَ فَلْتَقُمْ طَآئِفَةٌ مِّنْهُم مَّعَكَ وَلْيَأْخُذُوٓا۟ أَسْلِحَتَهُمْ فَإِذَا سَجَدُوا۟ فَلْيَكُونُوا۟ مِن وَرَآئِكُمْ وَلْتَأْتِ طَآئِفَةٌ أُخْرَىٰ لَمْ يُصَلُّوا۟ فَلْيُصَلُّوا۟ مَعَكَ وَلْيَأْخُذُوا۟ حِذْرَهُمْ وَأَسْلِحَتَهُمْ وَدَّ ٱلَّذِينَ كَفَرُوا۟ لَوْ تَغْفُلُونَ عَنْ أَسْلِحَتِكُمْ وَأَمْتِعَتِكُمْ فَيَمِيلُونَ عَلَيْكُم مَّيْلَةً وَٰحِدَةً وَلَا جُنَاحَ عَلَيْكُمْ إِن كَانَ بِكُمْ أَذًى مِّن مَّطَرٍ أَوْ كُنتُم مَّرْضَىٰٓ أَن تَضَعُوٓا۟ أَسْلِحَتَكُمْ وَخُذُوا۟ حِذْرَكُمْ إِنَّ ٱللَّهَ أَعَدَّ لِلْكَٰفِرِينَ عَذَابًا مُّهِينًا

Khmer Translation - Rowwad Translation Centerហើយកាលណាអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ស្ថិតក្នុងចំណោមពួកគេ(ក្នុងពេលកំពុងប្រយុទ្ធនឹងសត្រូវ) ហើយអ្នកចង់ដឹកនាំពួកគេសឡាតនោះ ចូរឲ្យមួយក្រុមក្នុងចំណោមពួកគេឈរសឡាតជាមួយអ្នក ហើយចូរឱ្យពួកគេកាន់អាវុធរបស់ពួកគេ(ជាប់នឹងខ្លួន)។ នៅពេលដែលពួកគេ(ក្រុមទីមួយ)បានស៊ូជោតហើយនោះ ចូរឱ្យពួកគេនៅពីក្រោយខ្នងពួកអ្នក ហើយឱ្យមួយក្រុមទៀតដែលមិនទាន់បានសឡាតនោះ ឱ្យពួកគេចូលមកសឡាតជាមួយអ្នក ហើយចូរឱ្យពួកគេប្រុងប្រយ័ត្ន(ចំពោះសត្រូវ) ព្រមទាំងកាន់អាវុធជាប់នឹងខ្លួនពួកគេ(ជានិច្ច)។ ពួកសត្រូវមានបំណងចង់ឱ្យពួកអ្នកធ្វេសប្រហែសពីសព្វាវុធ និងសម្ភារៈសឹកផ្សេងៗរបស់ពួកអ្នក (ខណៈពេលដែលពួកអ្នកកំពុងសឡាត) ដើម្បីពួកគេវាយសង្រ្គប់មកលើពួកអ្នកតែម្តង។ ហើយគ្មានទោសពៃរ៍អ្វីឡើយចំពោះពួកអ្នកដែលមិនកាន់អាវុធជាប់ខ្លួនប្រសិនបើពួកអ្នកជួបនឹងភ្លៀង ឬក៏ពួកអ្នកមានជំងឺនោះ តែពួកអ្នកត្រូវប្រកាន់ការប្រុងប្រយ័ត្ន(ជានិច្ច)។ ពិតប្រាកដណាស់ អល់ឡោះទ្រង់បានរៀបចំសម្រាប់ពួកដែលប្រឆាំងនោះនូវទណ្ឌកម្មដ៏អាម៉ាស់បំផុត។
Khmer Translation - Islamic Community Development Associationហើយកាលណាអ្នក(មូហាំម៉ាត់)នៅជាមួយពួកគេ (ពួកសហាហ្ពាត់ក្នុងពេលធ្វើសង្គ្រាម) ពេលនោះអ្នកចង់ដឹកនាំ ពួកគេសឡាត ចូរឱ្យមួយក្រុមក្នុងចំណោមពួកគេឈរសឡាតជា មួយអ្នក ហើយចូរឱ្យពួកគេកាន់អាវុធជាប់នឹងខ្លួន។ ហើយនៅពេល ដែលពួកគេស៊ូជូតរួច ចូរឱ្យពួកគេនៅពីក្រោយពួកអ្នក(ដើម្បីការ ពារ) បន្ទាប់មកចូរឱ្យក្រុមផេ្សងទៀត(ក្រុមទីពីរ)ដែលមិនទាន់ សឡាតមកសឡាតជាមួយអ្នក ហើយចូរឱ្យពួកគេប្រុងប្រយ័ត្ន និង កាន់អាវុធជាប់នឹងខ្លួនជានិច្ច។ ពួកសត្រូវមានបំណងចង់ឱ្យពួកអ្នក ធេ្វសប្រហែសសព្វាវុធ និងសំភារៈផេ្សងៗរបស់ពួកអ្នក ដើម្បីពួកគេ វាយសង្គ្រប់មកលើពួកអ្នកតែម្ដង។ ហើយគ្មានទោសពៃរ៍អ្វីចំពោះ ពួកអ្នកក្នុងការទុកអាវុធរបស់ពួកអ្នករៀងៗខ្លួនឡើយ ប្រសិនបើ ពួកអ្នកជួបនឹងឧបសគ្គ ដូចជាភ្លៀង ឬជម្ងឺ តែពួកអ្នកត្រូវប្រកាន់ ការប្រុងប្រយ័ត្នជានិច្ច។ ពិតប្រាកដណាស់អល់ឡោះបានរៀបចំ សម្រាប់ពួកដែលប្រឆាំងនោះនូវទារុណកម្មដ៏អាម៉ាស់បំផុត។
Looking for a topic? Try the meaning search — your question is scanned across all 6,236 verses.
ភាសា — 70