فَإِذَا قَضَيْتُمُ ٱلصَّلَوٰةَ فَٱذْكُرُوا۟ ٱللَّهَ قِيَٰمًا وَقُعُودًا وَعَلَىٰ جُنُوبِكُمْ فَإِذَا ٱطْمَأْنَنتُمْ فَأَقِيمُوا۟ ٱلصَّلَوٰةَ إِنَّ ٱلصَّلَوٰةَ كَانَتْ عَلَى ٱلْمُؤْمِنِينَ كِتَٰبًا مَّوْقُوتًا
Khmer Translation - Rowwad Translation Centerហើយនៅពេលដែលពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)បំពេញកាតព្វកិច្ចសឡាតរួចរាល់ហើយនោះ ចូរពួកអ្នករំឭកទៅចំពោះអល់ឡោះទាំងពេលឈរ ពេលអង្គុយ និងនៅពេលដែលពួកអ្នកទម្រេតខ្លួន។ ហើយនៅពេលដែលពួកអ្នកមានភាពនឹងនរឡើងវិញហើយនោះ ចូរពួកអ្នកប្រតិបត្តិសឡាត(ឱ្យបានពេញលេញដូចធម្មតា)។ ពិតប្រាកដណាស់ការសឡាត គឺជាកាតព្វកិច្ចមួយដែលគេបានដាក់ទៅលើបណ្ដាអ្នកមានជំនឿដោយមានពេលវេលាកំណត់ច្បាស់លាស់។
Khmer Translation - Islamic Community Development Associationហើយនៅពេលដែលពួកអ្នកបំពេញកាតព្វកិច្ចសឡាត រួច ចូរពួកអ្នករំលឹកទៅចំពោះអល់ឡោះទាំងពេលឈរ ពេលអង្គុយ និងពេលដេករបស់ពួកអ្នក។ ហើយនៅពេលណាដែលពួកអ្នកមាន សន្ដិភាពវិញ ចូរពួកអ្នកប្រតិបត្ដិសឡាត(គ្រប់ចំនួនដូចធម្មតា)។ ពិតប្រាកដណាស់ សឡាតជាកាតព្វកិច្ចមួយទៅលើបណ្ដាអ្នកមាន ជំនឿ ដែលមានពេលវេលាកំណត់យ៉ាងច្បាស់លាស់។