caseriqការស្វែងរកតាមអត្ថន័យក្នុងគម្ពីរគួរអាន

ជំពូក Saba វាក្យខណ្ឌ 31

ម៉ាកកah · revelation order 58 · 34:31

وَقَالَ ٱلَّذِينَ كَفَرُوا۟ لَن نُّؤْمِنَ بِهَٰذَا ٱلْقُرْءَانِ وَلَا بِٱلَّذِى بَيْنَ يَدَيْهِ وَلَوْ تَرَىٰٓ إِذِ ٱلظَّٰلِمُونَ مَوْقُوفُونَ عِندَ رَبِّهِمْ يَرْجِعُ بَعْضُهُمْ إِلَىٰ بَعْضٍ ٱلْقَوْلَ يَقُولُ ٱلَّذِينَ ٱسْتُضْعِفُوا۟ لِلَّذِينَ ٱسْتَكْبَرُوا۟ لَوْلَآ أَنتُمْ لَكُنَّا مُؤْمِنِينَ

Khmer Translation - Rowwad Translation Centerហើយពួកដែលគ្មានជំនឿបាននិយាយថា៖ ពួកយើងមិនជឿនឹងគម្ពីរគួរអាននេះជាដាច់ខាត ហើយក៏មិនជឿនឹងគម្ពីរដែលត្រូវបានបញ្ចុះពីមុនមកនោះដែរ។ ហើយប្រសិនបើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បានឃើញ ខណៈដែលពួកបំពានទាំងនោះត្រូវបានគេឱ្យឈរនៅចំពោះមុខព្រះជាម្ចាស់របស់ពួកគេ ពួកគេនឹងស្តីបន្ទោសគ្នាទៅវិញទៅមក ដោយពួកដែលទន់ខ្សោយនឹងនិយាយទៅកាន់មេដឹកនាំ(របស់ពួកគេ)ថា៖ ប្រសិនបើគ្មានពួកអ្នក(នាំពួកយើងឱ្យវង្វេង)ទេនោះ ប្រាកដជាពួកយើងនឹងក្លាយជាអ្នកដែលមានជំនឿជាមិនខាន។
Khmer Translation - Islamic Community Development Associationហើយពួកដែលប្រឆាំងបាននិយាយថាៈ ពួកយើងមិនជឿ នឹងគម្ពីរគួរអាននេះជាដាច់ខាត។ ហើយក៏មិនជឿនឹងអ្វីដែលមាន ពីមុនវា(គម្ពីរតាវរ៉ត និងគម្ពីរអ៊ីញជីល)ដែរ។ ហើយប្រសិនបើអ្នក ឃើញនៅពេលដែលពួកបំពានត្រូវបានគេរៀបឱ្យឈរនៅមុខម្ចាស់ របស់ពួកគេ ពួកគេនឹងស្ដីបន្ទោសគ្នាទៅវិញទៅមក ដោយពួកដែល ត្រូវគេជិះជាន់និយាយទៅកាន់ពួកដែលក្រអឺតក្រទម(ពួកមេដឹកនាំ)ថាៈ ប្រសិនបើគ្មានពួកអ្នក(ធ្វើឱ្យពួកយើងវងេ្វង)ទេនោះ ពួក យើងពិតជាក្លាយជាបណ្ដាអ្នកមានជំនឿជាមិនខាន។
Looking for a topic? Try the meaning search — your question is scanned across all 6,236 verses.
ភាសា — 70