caseriqការស្វែងរកតាមអត្ថន័យក្នុងគម្ពីរគួរអាន

ជំពូក Saba វាក្យខណ្ឌ 12

ម៉ាកកah · revelation order 58 · 34:12

وَلِسُلَيْمَٰنَ ٱلرِّيحَ غُدُوُّهَا شَهْرٌ وَرَوَاحُهَا شَهْرٌ وَأَسَلْنَا لَهُۥ عَيْنَ ٱلْقِطْرِ وَمِنَ ٱلْجِنِّ مَن يَعْمَلُ بَيْنَ يَدَيْهِ بِإِذْنِ رَبِّهِۦ وَمَن يَزِغْ مِنْهُمْ عَنْ أَمْرِنَا نُذِقْهُ مِنْ عَذَابِ ٱلسَّعِيرِ

Khmer Translation - Rowwad Translation Centerហើយយើងបានសម្រួលដល់ព្យាការីសូឡៃម៉ាន(ក្នុងការបញ្ជា)ខ្យល់ដោយវាធ្វើដំណើរមួយព្រឹកស្មើនឹងរយៈពេលធ្វើដំណើរ(ធម្មតា)មួយខែ ហើយវាធ្វើដំណើរមួយល្ងាច ស្មើនឹងរយៈពេលធ្វើដំណើរមួយខែ។ ហើយយើងបានធ្វើឱ្យស្ពាន់ក្លាយទៅជាទន់សម្រាប់គេ។ ហើយក្នុងចំណោមពួកជិន គឺមានអ្នកធ្វើការឱ្យគេ(ព្យាការីស៊ូឡៃម៉ាន)ទៅតាមបទបញ្ជានៃព្រះជាម្ចាស់របស់គេ។ ហើយអ្នកណាក្នុងចំណោមពួកវាដែលងាកចេញ(មិនធ្វើ)តាមបទបញ្ជារបស់យើងទេនោះ យើងនឹងឱ្យវាភ្លក់នូវទណ្ឌកម្មនៃភ្លើងនរកដែលឆាបឆេះ។
Khmer Translation - Islamic Community Development Associationហើយ(យើងបានធ្វើឱ្យ)ខ្យល់ស្ដាប់បង្គាប់ចំពោះស៊ូឡៃម៉ាន គឺការចេញដំណើររបស់វា(ជាមួយគេ)មួយព្រឹកស្មើនឹងរយៈ ពេលធ្វើដំណើរធម្មតាមួយខែ ហើយការចេញដំណើររបស់វាមួយ ល្ងាចស្មើនឹងរយៈពេលធ្វើដំណើរធម្មតាមួយខែ។ ហើយយើងបាន ធ្វើឱ្យលោហធាតុរលាយសម្រាប់គេ។ ហើយក្នុងចំណោមពួកជិន មានអ្នកខ្លះធ្វើការចំពោះមុខគេ(ស៊ូឡៃម៉ាន)តាមបញ្ជានៃម្ចាស់ របស់គេ។ ហើយនរណាម្នាក់ក្នុងចំណោមពួកគេបែរចេញពីបទ បញ្ជារបស់យើង យើងនឹងឱ្យគេភ្លក្សទារុណកម្មនៃនរកដែលឆេះ សន្ធោសន្ធៅ។
Looking for a topic? Try the meaning search — your question is scanned across all 6,236 verses.
ភាសា — 70