يَعْمَلُونَ لَهُۥ مَا يَشَآءُ مِن مَّحَٰرِيبَ وَتَمَٰثِيلَ وَجِفَانٍ كَٱلْجَوَابِ وَقُدُورٍ رَّاسِيَٰتٍ ٱعْمَلُوٓا۟ ءَالَ دَاوُۥدَ شُكْرًا وَقَلِيلٌ مِّنْ عِبَادِىَ ٱلشَّكُورُ
Khmer Translation - Rowwad Translation Centerពួកវាធ្វើការឱ្យគាត់តាមអ្វីដែលគាត់ចង់បាន ដូចជាសង់វិហារ រូបចម្លាក់ ចានធំដូចជាស្រះទឹក និងឆ្នាំងធំដែលនៅនឹងមួយកន្លែង។ (យើងបានមានបន្ទូលថា៖) ចូរពួកអ្នក ឱក្រុមគ្រួសារហ្ទាវូទ សម្ដែងនូវការដឹងគុណ(ចំពោះយើង)។ តែខ្ញុំបម្រើរបស់យើងដែលដឹងគុណ គឺតិចតួចបំផុត។
Khmer Translation - Islamic Community Development Associationពួកគេ(ជិន)ធ្វើការឱ្យស៊ូឡៃម៉ានតាមអ្វីដែលគេចង់ ដូច ជាវិមានដ៍ខ្ពស់ៗ រូបចម្លាក់ និងចានដ៏ធំដូចស្រះទឹក ហើយនិងឆ្នាំង ដែលជាប់នៅនឹងកន្លែង។ (អល់ឡោះបានមានបន្ទូលថា) ឱពូជពង្ស ដាវូដ. ចូរពួកអ្នកអនុវត្ដតាមដោយដឹងគុណ(ចំពោះអល់ឡោះ)ចុះ។ ហើយអ្នកដែលដឹងគុណក្នុងចំណោមខ្ញុំរបស់យើងគឺតិចតួចបំផុត។