يَٰٓأَيُّهَا ٱلنَّبِىُّ إِنَّآ أَحْلَلْنَا لَكَ أَزْوَٰجَكَ ٱلَّٰتِىٓ ءَاتَيْتَ أُجُورَهُنَّ وَمَا مَلَكَتْ يَمِينُكَ مِمَّآ أَفَآءَ ٱللَّهُ عَلَيْكَ وَبَنَاتِ عَمِّكَ وَبَنَاتِ عَمَّٰتِكَ وَبَنَاتِ خَالِكَ وَبَنَاتِ خَٰلَٰتِكَ ٱلَّٰتِى هَاجَرْنَ مَعَكَ وَٱمْرَأَةً مُّؤْمِنَةً إِن وَهَبَتْ نَفْسَهَا لِلنَّبِىِّ إِنْ أَرَادَ ٱلنَّبِىُّ أَن يَسْتَنكِحَهَا خَالِصَةً لَّكَ مِن دُونِ ٱلْمُؤْمِنِينَ قَدْ عَلِمْنَا مَا فَرَضْنَا عَلَيْهِمْ فِىٓ أَزْوَٰجِهِمْ وَمَا مَلَكَتْ أَيْمَٰنُهُمْ لِكَيْلَا يَكُونَ عَلَيْكَ حَرَجٌ وَكَانَ ٱللَّهُ غَفُورًا رَّحِيمًا
Khmer Translation - Rowwad Translation Centerឱព្យាការី(មូហាំម៉ាត់)! ពិតប្រាកដណាស់ យើងបានអនុញ្ញាតឱ្យអ្នកនូវភរិយាទាំងឡាយរបស់អ្នកដែលអ្នកបានប្រគល់(ឱ្យពួកនាង)នូវប្រាក់ខាន់ស្លារបស់ពួកនាងរួច ហើយនិងខ្ញុំបម្រើដាច់ថ្លៃដែលអល់ឡោះបានប្រទានឱ្យអ្នកពីឈ្លើយសឹក(ជាជ័យភណ្ឌ)នោះ។ ហើយ(យើងក៏បានអនុញ្ញាតឱ្យអ្នករៀបការផងដែរជាមួយនឹង)កូនស្រីរបស់ពូមីងខាងឪពុករបស់អ្នក(ក្មួយស្រីបង្កើតខាងឪពុក) និងកូនស្រីរបស់ពូមីងខាងម្តាយរបស់អ្នក(ក្មួយស្រីបង្កើតខាងម្តាយ)ដែលពួកនាងបានភៀសខ្លួនជាមួយអ្នក ព្រមទាំងស្ត្រីដែលជាអ្នកមានជំនឿ ប្រសិនបើនាងព្រមប្រគល់ខ្លួនរបស់នាងឲ្យព្យាការី(ដោយគ្មានខាន់ស្លា) ប្រសិនបើព្យាការីចង់រៀបការជាមួយនាងដែលជាករណីពិសេសសម្រាប់តែអ្នក(ព្យាការីមូហាំម៉ាត់)ប៉ុណ្ណោះខុសពីបណ្តាអ្នកមានជំនឿទាំងឡាយ។ ពិតប្រាកដណាស់ យើងដឹងនូវអ្វីដែលយើងបានដាក់ជាកាតព្វកិច្ចទៅលើពួកគេ(បណ្តាអ្នកមានជំនឿ)ចំពោះរឿងភរិយារបស់ពួកគេ ហើយនិងស្រ្តីបម្រើដាច់ថ្លៃ ដែលនៅក្រោមការគ្រប់គ្រងរបស់ពួកគេ ដើម្បីកុំឱ្យអ្នកមានការចង្អៀតចង្អល់អ្វីឡើយ។ ហើយអល់ឡោះជាម្ចាស់មហាអភ័យទោស មហាអាណិតស្រលាញ់បំផុត។
Khmer Translation - Islamic Community Development Associationឱព្យាការី! ពិតប្រាកដណាស់ យើងបានអនុញ្ញាតឲ្យអ្នកនូវបណ្តាភរិយាទាំងឡាយរបស់អ្នកដែលអ្នកបានប្រគល់ឲ្យពួកនាងនូវប្រាក់ប្រាក់ខាន់ស្លារបស់ពួកនាង ហើយយើងក៏បានអនុញ្ញាតឲ្យអ្នកផងដែរនូវស្ត្រីបម្រើដាច់ថ្លៃដែលអល់ឡោះបានប្រទានឲ្យអ្នកពីឈ្លើយសឹក(ជាជ័យភណ្ឌ)។ ហើយយើងក៏បានអនុញ្ញាតឲ្យអ្នកផងដែរក្នុងការរៀបការជាមួយកូនស្រីរបស់ពូឬមីងខាងឪពុករបស់អ្នក និងកូនស្រីរបស់ពូឬមីងខាងម្តាយរបស់អ្នកដែលពួកនាងបានភៀសខ្លួនមកក្រុងម៉ាក្កះទៅកាន់ក្រុងម៉ាទីណះជាមួយអ្នក។ ហើយយើងបានអនុញ្ញាតឲ្យអ្នកផងដែរក្នុងការរៀបការជាមួយស្ត្រីមានជំនឿដែលនាងស្ម័គ្រចិត្តរៀបការជាមួយអ្នកដោយមិនត្រូវការប្រាក់ខាន់ស្លា ប្រសិនបើអ្នកចង់រៀបការជាមួយនាងនោះ។ ហើយការរៀបការដោយមិនមានប្រាក់ខាន់ស្លាបែបនេះ គឺជាករណីពិសេសសម្រាប់តែព្យាការីប៉ុណ្ណោះ ដោយគេមិនអនុញ្ញាតឲ្យអ្នកផ្សេងក្រៅពីព្យាការីអាចធ្វើដូច្នេះឡើយ។ ពិតប្រាកដណាស់ យើងបានដឹងនូវអ្វីដែលយើងបានដាក់វាជាកាតព្វកិច្ចចាំបាច់ទៅលើបណ្តាអ្នកមានជំនឿក្នុងរឿងរៀបការរបស់ពួកគេ ដោយគេមិនអនុញ្ញាតឲ្យពួកគេយកប្រពន្ធលើសពីបួននាក់ឡើយ ហើយនិងអ្វីដែលយើងបានដាក់វាជាច្បាប់បញ្ញត្តិចំពោះពួកគេក្នុងរឿងស្រ្តីខ្ញុំបម្រើដាច់ថ្លៃ ដោយពួកគេអាចរួមដំណេកជាមួយពួកនាងនូវនរណាម្នាក់ដែលពួកគេចង់ដោយគ្មានកំណត់ចំនួនឡើយ។ ហើយយើងបានអនុញ្ញាតឲ្យអ្នកនូវអ្វីដែលយើងមិនអនុញ្ញាតឲ្យអ្នកដទៃក្រៅពីអ្នកនោះ គឺដើម្បីកុំឲ្យអ្នកមានការចង្អៀតចង្អល់និងការពិបាក។ ហើយអល់ឡោះមហាអភ័យទោសចំពោះជនណាដែលបានសារភាពកំហុសក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ ហើយទ្រង់មហាអាណិតស្រឡាញ់បំផុតចំពោះពួកគេ។