يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُوٓا۟ إِذَا نَكَحْتُمُ ٱلْمُؤْمِنَٰتِ ثُمَّ طَلَّقْتُمُوهُنَّ مِن قَبْلِ أَن تَمَسُّوهُنَّ فَمَا لَكُمْ عَلَيْهِنَّ مِنْ عِدَّةٍ تَعْتَدُّونَهَا فَمَتِّعُوهُنَّ وَسَرِّحُوهُنَّ سَرَاحًا جَمِيلًا
Khmer Translation - Rowwad Translation Centerឱបណ្តាអ្នកដែលមានជំនឿ! នៅពេលដែលពួកអ្នករៀបអាពាហ៍ពិពាហ៍ជាមួយបណ្តាស្រ្តីដែលមានជំនឿ ក្រោយមក ពួកអ្នកបានលែងលះពួកនាងវិញមុនពេលដែលពួកអ្នកបានរួមដំណេកជាមួយនឹងពួកនាង ជាការពិតណាស់ ពួកនាងពុំមានរយៈពេលរង់ចាំ(អ៊ិទហ្ទះ)ដែលត្រូវរាប់នោះឡើយ។ តែសូមពួកអ្នកផ្តល់ឱ្យពួកនាងនូវទ្រព្យសម្បត្តិ(ជាការប៉ះប៉ូវដល់ពួកនាង) ហើយចូរបើកផ្លូវឱ្យពួកនាងដោយល្អប្រពៃ។
Khmer Translation - Islamic Community Development Associationឱបណ្ដាអ្នកដែលមានជំនឿ. នៅពេលដែលពួកអ្នកបាន រៀបអាពាហ៍ពិពាហ៍ជាមួយបណ្ដាស្ដ្រីដែលមានជំនឿ ក្រោយមក ពួកអ្នកបានលែងលះពួកនាងមុនពេលរួមដំណេកជាមួយពួកនាង នោះ ពួកអ្នកមិនចាំបាច់រាប់អ៊ីតដះ(ការជ្រះស្អាតពីឈាមរដូវចំនួន បីដង)របស់ពួកនាងឡើយ។ ដូចេ្នះ ចូរពួកអ្នកផ្ដល់ភាពសប្បាយ រីករាយ(ទ្រព្យសម្បត្ដិ)ដល់ពួកនាង ហើយចូរពួកអ្នកលែងលះពួក នាងតាមវិធីមួយដ៏ល្អ។