caseriqការស្វែងរកតាមអត្ថន័យក្នុងគម្ពីរគួរអាន

ជំពូក Al-Ahzaab វាក្យខណ្ឌ 13

ម៉ាឌីណah · revelation order 90 · 33:13

وَإِذْ قَالَت طَّآئِفَةٌ مِّنْهُمْ يَٰٓأَهْلَ يَثْرِبَ لَا مُقَامَ لَكُمْ فَٱرْجِعُوا۟ وَيَسْتَـْٔذِنُ فَرِيقٌ مِّنْهُمُ ٱلنَّبِىَّ يَقُولُونَ إِنَّ بُيُوتَنَا عَوْرَةٌ وَمَا هِىَ بِعَوْرَةٍ إِن يُرِيدُونَ إِلَّا فِرَارًا

Khmer Translation - Rowwad Translation Centerហើយ(ចូរអ្នកនឹកឃើញ)នៅពេលដែលក្រុមមួយក្នុងចំណោមពួកគេ(ពួកពុតត្បុត)បាននិយាយថា៖ ឱអ្នកស្រុកយ៉ាសរិប(ឈ្មោះក្រុងម៉ាទីណះមុនអ៊ីស្លាមមកដល់)! គ្មានទីតាំងឈរជើងសម្រាប់ពួកអ្នកទៀតឡើយ។ ដូច្នេះ ចូរពួកអ្នកត្រឡប់ទៅវិញចុះ។ ហើយមានក្រុមមួយទៀតក្នុងចំណោមពួកគេបានសុំការអនុញ្ញាតពីព្យាការី ដោយពួកគេនិយាយថា៖ “ផ្ទះរបស់ពួកយើង គ្មានអ្នកការពារឡើយ” ខណៈដែល(ការពិត)វាមិនមែនគ្មានអ្នកការពារឡើយ។ ពួកគេគ្មានបំណងអ្វីក្រៅពីរត់គេចប៉ុណ្ណោះ។
Khmer Translation - Islamic Community Development Associationហើយ(ចូរចងចាំ)នៅពេលដែលក្រុមមួយក្នុងចំណោម ពួកគេ(ពួកពុតត្បុត)បាននិយាយថាៈ ឱអ្នកស្រុកយ៉ាសរិប(ក្រុង ម៉ាឌីណះ). គ្មានកន្លែងឈរជើងសម្រាប់ពួកអ្នក(តតាំងនឹងសត្រូវ) ឡើយ។ ដូចេ្នះ ចូរពួកអ្នកវិលត្រឡប់ទៅ(លំនៅដ្ឋាន)វិញចុះ។ ហើយក្រុមមួយទៀតក្នុងចំណោមពួកគេមកសុំអនុញ្ញាតពីណាពី (មូហាំម៉ាត់)ដោយពួកគេនិយាយថាៈ ពិតប្រាកដណាស់លំនៅដ្ឋាន របស់ពួកយើងគ្មានសុវត្ថិភាពឡើយ តែវាមិនមែនគ្មានសុវត្ថិភាព នោះទេ។ ពួកគេគ្មានបំណងអ្វីក្រៅពីការគេចវេះនោះឡើយ។
Looking for a topic? Try the meaning search — your question is scanned across all 6,236 verses.
ភាសា — 70