caseriqការស្វែងរកតាមអត្ថន័យក្នុងគម្ពីរគួរអាន

ជំពូក Ar-Room វាក្យខណ្ឌ 9

ម៉ាកកah · revelation order 84 · 30:9

أَوَلَمْ يَسِيرُوا۟ فِى ٱلْأَرْضِ فَيَنظُرُوا۟ كَيْفَ كَانَ عَٰقِبَةُ ٱلَّذِينَ مِن قَبْلِهِمْ كَانُوٓا۟ أَشَدَّ مِنْهُمْ قُوَّةً وَأَثَارُوا۟ ٱلْأَرْضَ وَعَمَرُوهَآ أَكْثَرَ مِمَّا عَمَرُوهَا وَجَآءَتْهُمْ رُسُلُهُم بِٱلْبَيِّنَٰتِ فَمَا كَانَ ٱللَّهُ لِيَظْلِمَهُمْ وَلَٰكِن كَانُوٓا۟ أَنفُسَهُمْ يَظْلِمُونَ

Khmer Translation - Rowwad Translation Centerតើពួកទាំងនោះមិនបានធ្វើដំណើរលើផែនដី ហើយពិនិត្យពិចារណាមើលទេឬ ថាតើលទ្ធផលចុងក្រោយនៃមនុស្សជំនាន់មុនពួកគេទៅជាយ៉ាងណា? ពួកទាំងនោះ គឺខ្លាំងក្លាជាងពួកគេ ហើយពួកគេបានដាំដុះ(ធ្វើកសិកម្ម)លើផ្ទៃដី និងសាងសង់(សំណង់ផ្សេងៗ)លើផែនដីច្រើនជាងអ្វីដែលពួកគេបានសាងសង់ទៅទៀត។ ហើយអ្នកនាំសារទាំងឡាយរបស់ពួកគេបាននាំមកឱ្យពួកគេនូវសញ្ញាភស្តុតាងយ៉ាងច្បាស់លាស់ជាច្រើន(តែពួកគេបានបដិសេធ)។ ពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់មិនបានបំពានលើពួកគេឡើយ ក៏ប៉ុន្តែពួកគេទៅវិញទេដែលបំពានលើខ្លួនឯង។
Khmer Translation - Islamic Community Development Associationតើពួកគេ(អារ៉ាប់ម៉ាក្កះ)មិនបានធ្វើដំណើរនៅលើផែនដី និង ពិនិត្យមើលទេឬ តើលទ្ធផលចុងក្រោយរបស់ពួក(ក្រុមអាដ និង សាមូដ)ដែលពីមុនពួកគេនោះយ៉ាងដូចមេ្ដចដែរ? ពួកគេគឺជាអ្នក ដែលខ្លាំងជាងពួកគេ(អារ៉ាប់ម៉ាក្កះ)ទៅទៀត ដោយពួកគេបានធ្វើ កសិកម្មនិងបានសាងសង់(លំនៅដ្ឋាន)នៅលើផែនដីច្រើនជាងអ្វីៗ ដែលពួកគេបានសាងសង់វាទៅទៀត ព្រមទាំងបណ្ដាអ្នកនាំសារ របស់ពួកគេបាននាំមកនូវភស្ដុតាងច្បាស់លាស់ឱ្យពួកគេទៀតផង។ ហើយអល់ឡោះមិនធ្វើបាបពួកគេឡើយ តែពួកគេទេដែលបានធ្វើ បាបខ្លួនឯងនោះ។
Looking for a topic? Try the meaning search — your question is scanned across all 6,236 verses.
ភាសា — 70