caseriqការស្វែងរកតាមអត្ថន័យក្នុងគម្ពីរគួរអាន

ជំពូក Aal-i-Imraan វាក្យខណ្ឌ 78

ម៉ាឌីណah · revelation order 89 · 3:78

وَإِنَّ مِنْهُمْ لَفَرِيقًا يَلْوُۥنَ أَلْسِنَتَهُم بِٱلْكِتَٰبِ لِتَحْسَبُوهُ مِنَ ٱلْكِتَٰبِ وَمَا هُوَ مِنَ ٱلْكِتَٰبِ وَيَقُولُونَ هُوَ مِنْ عِندِ ٱللَّهِ وَمَا هُوَ مِنْ عِندِ ٱللَّهِ وَيَقُولُونَ عَلَى ٱللَّهِ ٱلْكَذِبَ وَهُمْ يَعْلَمُونَ

Khmer Translation - Rowwad Translation Centerហើយពិតប្រាកដណាស់ នៅក្នុងចំណោមពួកគេ(ពួកយូដា) គឺមានក្រុមមួយដែលគ្រលាស់អណ្ដាតរបស់ពួកគេសូត្រគម្ពីរ(តាវរ៉ត) ដើម្បីឱ្យពួកអ្នកគិតស្មានថា វា(អ្វីដែលពួកគេសូត្រ)គឺមកពីគម្ពីរ ខណៈដែលវាមិនមែនជាផ្នែកមួយនៃគម្ពីរ(តាវរ៉ត)ឡើយ។ ហើយពួកគេនិយាយទៀតថា៖ វាគឺមកពីអល់ឡោះ ខណៈដែលវាពុំមែនមកពីអល់ឡោះឡើយ។ ហើយពួកគេនិយាយប្រឌិតកុហកទៅលើអល់ឡោះ ខណៈដែលពួកគេបានដឹងហើយនោះ។
Khmer Translation - Islamic Community Development Associationហើយពិតប្រាកដណាស់នៅក្នុងចំណោមពួកគេ(អះលី គីតាប)គឺមានក្រុមមួយដែលរលាស់អណ្ដាតរបស់ពួកគេក្នុងការ សូត្រគម្ពីរ(តាវរ៉ត)ដើម្បីឱ្យពួកអ្នកស្មានថា វាជាផ្នែកមួយនៃគម្ពីរ តែតាមពិតវាមិនមែនជាផ្នែកមួយនៃគម្ពីរឡើយ។ ហើយពួកគេ និយាយថាៈវាមកពីអល់ឡោះ តែតាមការពិតវាមិនមែនមកពី អល់ឡោះឡើយ។ ហើយពួកគេកំពុងតែនិយាយកុហកទៅលើ អល់ឡោះ ខណៈដែលពួកគេដឹងហើយនោះ
Looking for a topic? Try the meaning search — your question is scanned across all 6,236 verses.
ភាសា — 70