مَا كَانَ لِبَشَرٍ أَن يُؤْتِيَهُ ٱللَّهُ ٱلْكِتَٰبَ وَٱلْحُكْمَ وَٱلنُّبُوَّةَ ثُمَّ يَقُولَ لِلنَّاسِ كُونُوا۟ عِبَادًا لِّى مِن دُونِ ٱللَّهِ وَلَٰكِن كُونُوا۟ رَبَّٰنِيِّـۧنَ بِمَا كُنتُمْ تُعَلِّمُونَ ٱلْكِتَٰبَ وَبِمَا كُنتُمْ تَدْرُسُونَ
Khmer Translation - Rowwad Translation Centerមិនគប្បីឡើយចំពោះមនុស្សដែលអល់ឡោះផ្ដល់ឱ្យគេនូវគម្ពីរ ចំណេះដឹង ហើយនិងភាពជាព្យាការី ក្រោយមក គេបែរជានិយាយទៅកាន់មនុស្សលោកថា៖ ចូរពួកអ្នកតាំងខ្លួនជាអ្នកគោរពសក្ការៈមកចំពោះខ្ញុំផេ្សងពីអល់ឡោះនោះ។ ក៏ប៉ុន្តែ (គេត្រូវនិយាយថា៖) ចូរពួកអ្នកក្លាយខ្លួនជាអ្នកចេះដឹងជ្រៅជ្រះ តាមរយៈអ្វីដែលពួកអ្នកបានបង្រៀនដល់មនុស្សនូវគម្ពីរ(ដែលគេបានបញ្ចុះមក) និងតាមរយៈអ្វីដែលពួកអ្នកបានរៀនសូត្រ។
Khmer Translation - Islamic Community Development Associationមិនគប្បីទេចំពោះមនុស្សដែលអល់ឡោះផ្ដល់ឱ្យគេនូវ គម្ពីរ និងភាពឈ្លាសវៃ និងការចាត់តាំងជាណាពី រួចគេពោលទៅ កាន់មនុស្សលោកថាៈ ចូរពួកអ្នកតាំងខ្លួនជាអ្នកគោរពសក្ការៈមក ចំពោះខ្ញុំផេ្សងពីអល់ឡោះ។ តែ(ពួកគេត្រូវនិយាយថា) ចូរពួក អ្នកតាំងខ្លួនជារ៉ប់ហ្ពានី ឱ្យសមនឹងអ្វីដែលពួកអ្នកបានបង្រៀនគម្ពីរ (ដល់មនុស្សលោក)និងអ្វីដែលពួកអ្នកបានរៀនសូត្រកន្លងមក។