وَمِنْ أَهْلِ ٱلْكِتَٰبِ مَنْ إِن تَأْمَنْهُ بِقِنطَارٍ يُؤَدِّهِۦٓ إِلَيْكَ وَمِنْهُم مَّنْ إِن تَأْمَنْهُ بِدِينَارٍ لَّا يُؤَدِّهِۦٓ إِلَيْكَ إِلَّا مَا دُمْتَ عَلَيْهِ قَآئِمًا ذَٰلِكَ بِأَنَّهُمْ قَالُوا۟ لَيْسَ عَلَيْنَا فِى ٱلْأُمِّيِّـۧنَ سَبِيلٌ وَيَقُولُونَ عَلَى ٱللَّهِ ٱلْكَذِبَ وَهُمْ يَعْلَمُونَ
Khmer Translation - Rowwad Translation Centerហើយក្នុងចំណោមពួកអះលីគីតាបផងដែរ មានអ្នកខ្លះ ប្រសិនបើអ្នកទុកចិត្ដគេដោយផ្ញើទ្រព្យសម្បត្ដិជាច្រើនទុកជាមួយនឹងគេ គេនឹងប្រគល់វាឱ្យអ្នកវិញ។ ហើយមានអ្នកខ្លះទៀត ប្រសិនបើអ្នកទុកចិត្ដគេដោយផ្ញើតែទ្រព្យសម្បត្តិបន្តិចបន្តួចក៏ដោយ ក៏គេនឹងមិនប្រគល់វាឱ្យអ្នកវិញឡើយ ទាល់តែអ្នកព្យាយាមទាមទារវិញដដែលៗ(ទើបគេព្រមប្រគល់ឱ្យ)។ នោះគឺដោយសារតែពួកគេនិយាយថា៖ គ្មានទោសពៃរ៍អ្វីមកលើពួកយើងក្នុងការយកទ្រព្យសម្បត្តិរបស់ពួក(អារ៉ាប់)ដែលជាអនក្ខរជននោះឡើយ ហើយពួកគេបាននិយាយប្រឌិតកុហកទៅលើអល់ឡោះ ខណៈដែលពួកគេបានដឹងហើយនោះ។
Khmer Translation - Islamic Community Development Associationហើយក្នុងចំណោមពួកអះលីគីតាប មានអ្នកខ្លះប្រសិនបើ អ្នកទុកចិត្ដគេដោយផ្ញើទ្រព្យសម្បត្ដិជាច្រើន គេនឹងប្រគល់វាឱ្យ អ្នកវិញ។ ហើយមានអ្នកខ្លះទៀត ប្រសិនបើអ្នកទុកចិត្ដគេដោយ ផ្ញើតែមួយឌីណើរក៏ដោយ គេនឹងមិនប្រគល់ឱ្យអ្នកវិញឡើយ ទាល់ តែអ្នកព្យាយាមទារវិញដោយញឹកញាប់។ នោះគឺដោយសារតែពួក គេនិយាយថាៈ គ្មានទោសពៃរ៍អ្វីមកលើពួកយើងចំពោះពួកដែល មិនចេះអក្សរឡើយ។ ហើយពួកគេកំពុងតែនិយាយកុហកទៅលើ អល់ឡោះ ខណៈដែលពួកគេដឹងហើយនោះ។