وَرَسُولًا إِلَىٰ بَنِىٓ إِسْرَٰٓءِيلَ أَنِّى قَدْ جِئْتُكُم بِـَٔايَةٍ مِّن رَّبِّكُمْ أَنِّىٓ أَخْلُقُ لَكُم مِّنَ ٱلطِّينِ كَهَيْـَٔةِ ٱلطَّيْرِ فَأَنفُخُ فِيهِ فَيَكُونُ طَيْرًۢا بِإِذْنِ ٱللَّهِ وَأُبْرِئُ ٱلْأَكْمَهَ وَٱلْأَبْرَصَ وَأُحْىِ ٱلْمَوْتَىٰ بِإِذْنِ ٱللَّهِ وَأُنَبِّئُكُم بِمَا تَأْكُلُونَ وَمَا تَدَّخِرُونَ فِى بُيُوتِكُمْ إِنَّ فِى ذَٰلِكَ لَـَٔايَةً لَّكُمْ إِن كُنتُم مُّؤْمِنِينَ
Khmer Translation - Rowwad Translation Centerព្រមទាំងជាអ្នកនាំសារម្នាក់ទៅកាន់អម្បូរអ៊ីស្រាអែល (ដោយគាត់នឹងនិយាយទៅកាន់ពួកគេថា៖) ពិតណាស់ ខ្ញុំបានមកកាន់ពួកអ្នកដោយនាំមកនូវសញ្ញាភស្តុតាងពីព្រះជាម្ចាស់របស់ពួកអ្នក។ ពិតប្រាកដណាស់ ខ្ញុំអាចសូនរូបបក្សីអំពីដីឥដ្ឋឱ្យពួកអ្នក ហើយខ្ញុំក៏ផ្លុំចូលទៅក្នុងវា ពេលនោះ វាក៏ក្លាយជាសត្វបក្សីមួយ(ដែលមានជីវិត)ដោយការអនុញ្ញាតពីអល់ឡោះ។ ហើយខ្ញុំអាចព្យាបាលជនពិការភ្នែក និងអ្នកកើតឃ្លង់ ព្រមទាំងអាចប្រោសអ្នកស្លាប់ឱ្យរស់ឡើងវិញដោយការអនុញ្ញាតពីអល់ឡោះជាម្ចាស់។ ហើយខ្ញុំអាចប្រាប់ពួកអ្នកនូវចំណីអាហារដែលពួកអ្នកនឹងបរិភោគ និងចំណីអាហារដែលពួកអ្នកត្រូវស្ដុកទុកនៅក្នុងផ្ទះរបស់ពួកអ្នក។ ពិតប្រាកដណាស់ នៅក្នុងរឿងរ៉ាវទាំងនោះ គឺជាភស្ដុតាងមួយសម្រាប់ពួកអ្នក ប្រសិនបើពួកអ្នកជាអ្នកមានជំនឿមែននោះ។
Khmer Translation - Islamic Community Development Associationហើយតែងតាំងគេជាអ្នកនាំសារម្នាក់ទៅកាន់អំបូរអ៊ីស្រាអែល(ដោយឱ្យគេពោលថា) ពិតប្រាកដណាស់ ខ្ញុំបាននាំមកឱ្យ ពួកអ្នកនូវមុជីហ្សាត់ពីម្ចាស់របស់ពួកអ្នក។ ពិតប្រាកដណាស់ ខ្ញុំ អាចធ្វើឱ្យពួកអ្នកឃើញអំពីដីឥដ្ឋដូចជារូបសត្វស្លាប ហើយខ្ញុំក៏ផ្លុំ ចូលទៅក្នុងវា ពេលនោះវាក៏ក្លាយជាសត្វពិតប្រាកដភ្លាម ដោយ មានការអនុញ្ញាតរបស់អល់ឡោះ។ ហើយខ្ញុំអាចព្យាបាលជនពិការ ភ្នែកពីកំណើតនិងឃ្លង់ ហើយខ្ញុំក៏អាចប្រោសសពឱ្យរស់ឡើងវិញ បានដែរ ដោយការអនុញ្ញាតរបស់អល់ឡោះ។ ហើយខ្ញុំអាចប្រាប់ ពួកអ្នកនូវចំណីដែលពួកអ្នកបរិភោគ និងចំណីដែលពួកអ្នកត្រូវស្ដុក ទុកនៅក្នុងលំនៅដ្ឋានរបស់ពួកអ្នក។ ពិតប្រាកដណាស់ នៅក្នុងរឿង នោះជាភស្ដុតាងសម្រាប់ពួកអ្នក បើពួកអ្នកជាអ្នកមានជំនឿ។