مَّا كَانَ ٱللَّهُ لِيَذَرَ ٱلْمُؤْمِنِينَ عَلَىٰ مَآ أَنتُمْ عَلَيْهِ حَتَّىٰ يَمِيزَ ٱلْخَبِيثَ مِنَ ٱلطَّيِّبِ وَمَا كَانَ ٱللَّهُ لِيُطْلِعَكُمْ عَلَى ٱلْغَيْبِ وَلَٰكِنَّ ٱللَّهَ يَجْتَبِى مِن رُّسُلِهِۦ مَن يَشَآءُ فَـَٔامِنُوا۟ بِٱللَّهِ وَرُسُلِهِۦ وَإِن تُؤْمِنُوا۟ وَتَتَّقُوا۟ فَلَكُمْ أَجْرٌ عَظِيمٌ
Khmer Translation - Rowwad Translation Centerអល់ឡោះមិនបណ្ដោយឱ្យបណ្តាអ្នកដែលមានជំនឿស្ថិតនៅក្នុងស្ថានភាពដូចពួកអ្នកបច្ចុប្បន្ន(រស់នៅលាយឡំជាមួយនឹងពុតត្បុត)នោះឡើយ លុះត្រាតែទ្រង់វែកញែករវាងប្រការអាក្រក់ចេញពីប្រការល្អ(ញែកពួកពុតត្បុតចេញពីអ្នកមានជំនឿ)។ ហើយមិនមែនជាគតិបណ្ឌិតរបស់អល់ឡោះនោះឡើយដែលទ្រង់ឱ្យពួកអ្នកដឹងពីប្រការអាថ៌កំបាំងនោះ ក៏ប៉ុន្តែអល់ឡោះទ្រង់ជ្រើសរើសក្នុងចំណោមបណ្ដាអ្នកនាំសាររបស់ទ្រង់ចំពោះជនណាដែលទ្រង់មានចេតនា។ ដូចេ្នះ ចូរពួកអ្នកមានជំនឿចំពោះអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់។ ប្រសិនបើពួកអ្នកមានជំនឿ ហើយគោរពកោតខ្លាចអល់ឡោះនោះ សម្រាប់ពួកអ្នកនឹងទទួលបានផលបុណ្យយ៉ាងធំធេង។
Khmer Translation - Islamic Community Development Associationអល់ឡោះមិនបណ្ដោយឱ្យបណ្ដាអ្នកដែលមានជំនឿ ស្ថិតនៅលើអ្វីដែលពួកអ្នកមាននោះទេ លុះត្រាតែទ្រង់បានបែង ចែកឱ្យដាច់ពីគ្នារវាងប្រការអាក្រក់ និងប្រការល្អ។ ហើយ អល់ឡោះក៏៏មិនបានលាតត្រដាងឱ្យពួកអ្នកនូវប្រការអាថ៌កំបាំង ដែរ។ ក៏ប៉ុន្ដែអល់ឡោះជ្រើសរើសក្នុងចំណោមអ្នកនាំសាររបស់ ទ្រង់ចំពោះអ្នកណាដែលទ្រង់មានចេតនា(ឱ្យដឹងនូវអាថ៌កំបាំង)។ ដូចេ្នះ ចូរពួកអ្នកមានជំនឿលើអល់ឡោះ និងបណ្ដាអ្នកនាំសារ របស់ទ្រង់ចុះ។ ហើយប្រសិនបើពួកអ្នកមានជំនឿនិងកោតខ្លាច អល់ឡោះនោះ ពួកអ្នកនឹងទទួលបានផលបុណ្យដ៏មហាធំធេង ជាមិនខាន។