إِذْ تُصْعِدُونَ وَلَا تَلْوُۥنَ عَلَىٰٓ أَحَدٍ وَٱلرَّسُولُ يَدْعُوكُمْ فِىٓ أُخْرَىٰكُمْ فَأَثَٰبَكُمْ غَمًّۢا بِغَمٍّ لِّكَيْلَا تَحْزَنُوا۟ عَلَىٰ مَا فَاتَكُمْ وَلَا مَآ أَصَٰبَكُمْ وَٱللَّهُ خَبِيرٌۢ بِمَا تَعْمَلُونَ
Khmer Translation - Rowwad Translation Centerចូរពួកអ្នក(ឱបណ្ដាអ្នកដែលមានជំនឿ)នឹកឃើញ នៅពេលដែលពួកអ្នករត់ឡើងភ្នំ ហើយពួកអ្នកមិនក្រឡេកមើលទៅនរណាម្នាក់ឡើយ ខណៈដែលអ្នកនាំសារស្រែកហៅពួកអ្នកពីខាងក្រោយពួកអ្នក។ ពេលនោះ អល់ឡោះក៏បានឲ្យពួកអ្នកទទួលរងនូវទុក្ខសោកផ្ទួនៗ ដើម្បីកុំឱ្យពួកអ្នកមានទុក្ខព្រួយទៅលើអ្វីដែលបានកន្លងផុតទៅពីពួកអ្នក ហើយនិងអ្វីដែលពួកអ្នកទទួលរងគ្រោះ។ ហើយអល់ឡោះមហាដឹងជ្រួតជ្រាបនូវអ្វីដែលពួកអ្នកប្រព្រឹត្ដ។
Khmer Translation - Islamic Community Development Association(ចូរចងចាំ)នៅពេលដែលពួកអ្នករត់ឡើងភ្នំ(ដោយ សារចាញ់សង្គ្រាម) ដោយមិនក្រឡេកមើលនរណាម្នាក់ឡើយ ខណៈដែលអ្នកនាំសារនៅជាមួយក្រុមមួយទៀតរបស់ពួកអ្នក ស្រែកហៅពួកអ្នក។ ដូចេ្នះអល់ឡោះបានធ្វើឱ្យពួកអ្នកទទួលរង នូវទុក្ខសោកលើទុក្ខសោក ដើម្បីកុំឱ្យពួកអ្នកមានការសោកស្ដាយ នូវអ្វីដែលបានកន្លងហួសពីពួកអ្នកនិងអ្វីដែលបានធ្វើឱ្យពួកអ្នករង គ្រោះ។ អល់ឡោះមហាជ្រួតជ្រាបនូវអ្វីដែលពួកអ្នកប្រព្រឹត្ដ។