هَٰٓأَنتُمْ أُو۟لَآءِ تُحِبُّونَهُمْ وَلَا يُحِبُّونَكُمْ وَتُؤْمِنُونَ بِٱلْكِتَٰبِ كُلِّهِۦ وَإِذَا لَقُوكُمْ قَالُوٓا۟ ءَامَنَّا وَإِذَا خَلَوْا۟ عَضُّوا۟ عَلَيْكُمُ ٱلْأَنَامِلَ مِنَ ٱلْغَيْظِ قُلْ مُوتُوا۟ بِغَيْظِكُمْ إِنَّ ٱللَّهَ عَلِيمٌۢ بِذَاتِ ٱلصُّدُورِ
Khmer Translation - Rowwad Translation Centerពួកអ្នក គឺបែបនេះឯង។ ពួកអ្នកស្រលាញ់ពួកគេ តែពួកគេវិញមិនបានស្រលាញ់ពួកអ្នកឡើយ។ ហើយពួកអ្នកមានជំនឿលើបណ្តាគម្ពីរទាំងអស់(រួមទាំងគម្ពីររបស់ពួកគេផងដែរ)។ ហើយនៅពេលដែលពួកគេបានជួបនឹងពួកអ្នក ពួកគេនិយាយថា៖ ពួកយើងមានជំនឿហើយ។ តែនៅពេលពួកគេចាកចេញទៅវិញ ពួកគេបានខាំចុងម្រាមដៃខ្លួនឯងដោយការចងកំហឹង(ចំពោះពួកអ្នក)។ ចូរអ្នក(ឱព្យាការីមូហាំម៉ាត់)ពោលចុះថា៖ ចូរពួកអ្នកស្លាប់ទាំងការចងកំហឹងបែបនេះចុះ។ ពិតប្រាកដណាស់ អល់ឡោះមហាដឹងនូវអ្វីដែលនៅក្នុងដួងចិត្ត(របស់ពួកគេ)។
Khmer Translation - Islamic Community Development Associationពួកអ្នកជាអ្នកដែលស្រឡាញ់ពួកគេ តែពួកគេមិន ស្រឡាញ់ពួកអ្នកឡើយ ខណៈដែលពួកអ្នកជឿនឹងគម្ពីរទាំងអស់។ នៅពេលពួកគេបានជួបពួកអ្នកពួកគេបាននិយាយថាៈ ពួកយើងបាន ជឿហើយ តែនៅពេលពួកគេនៅឆ្ងាយ(ពីពួកអ្នក) ពួកគេបានខាំ ចុងម្រាមដៃរបស់ពួកគេ ដោយមានកំហឹងចំពោះពួកអ្នក។ ចូរអ្នក (មូហាំម៉ាត់) ពោលទៅកាន់ពួកគេថាៈ ចូរពួកអ្នកស្លាប់ដោយ កំហឹងរបស់ពួកអ្នកចុះ។ ពិតប្រាកដណាស់ អល់ឡោះមហាដឹងនូវ អ្វីដែលមាននៅក្នុងចិត្ដ។