إِن تَمْسَسْكُمْ حَسَنَةٌ تَسُؤْهُمْ وَإِن تُصِبْكُمْ سَيِّئَةٌ يَفْرَحُوا۟ بِهَا وَإِن تَصْبِرُوا۟ وَتَتَّقُوا۟ لَا يَضُرُّكُمْ كَيْدُهُمْ شَيْـًٔا إِنَّ ٱللَّهَ بِمَا يَعْمَلُونَ مُحِيطٌ
Khmer Translation - Rowwad Translation Centerប្រសិនបើពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)ទទួលបានប្រការល្អ វាធ្វើឲ្យពួកគេមិនសប្បាយចិត្តឡើយ។ តែប្រសិនបើពួកអ្នកទទួលរងនូវប្រការអាក្រក់វិញ ពួកគេនឹងសប្បាយចិត្តចំពោះរឿងនោះមិនខាន។ ហើយប្រសិនបើពួកអ្នកអត់ធ្មត់ ព្រមទាំងកោតខ្លាចនោះ ឧបាយកលរបស់ពួកគេនឹងមិនអាចបង្កគ្រោះថ្នាក់អ្វីដល់ពួកអ្នកបានឡើយ។ ពិតប្រាកដណាស់ អល់ឡោះដឹងជ្រួតជ្រាបបំផុតចំពោះអ្វីដែលពួកគេប្រព្រឹត្ត។
Khmer Translation - Islamic Community Development Associationប្រសិនបើផលល្អកើតមានចំពោះពួកអ្នក វាប្រាកដជា ធ្វើឱ្យពួកគេមានទុក្ខព្រួយ ហើយប្រសិនបើផលអាក្រក់កើតមាន ចំពោះពួកអ្នក ប្រាកដជាពួកគេរីករាយនឹងវាជាមិនខាន។ តែបើ ពួកអ្នកអត់ធ្មត់(ចំពោះអ្វីដែលកើតមានដល់ពួកអ្នក) និងកោតខ្លាចអល់ឡោះនោះ គឺឧបាយកលរបស់ពួកគេមិនអាចបង្កគ្រោះ ថ្នាក់ដល់ពួកអ្នកបានឡើយ។ ពិតប្រាកដណាស់អល់ឡោះដឹងជ្រួត ជ្រាបបំផុតនូវអ្វីដែលពួកគេប្រព្រឹត្ដ។