caseriqការស្វែងរកតាមអត្ថន័យក្នុងគម្ពីរគួរអាន

ជំពូក Al-Qasas វាក្យខណ្ឌ 29

ម៉ាកកah · revelation order 49 · 28:29

فَلَمَّا قَضَىٰ مُوسَى ٱلْأَجَلَ وَسَارَ بِأَهْلِهِۦٓ ءَانَسَ مِن جَانِبِ ٱلطُّورِ نَارًا قَالَ لِأَهْلِهِ ٱمْكُثُوٓا۟ إِنِّىٓ ءَانَسْتُ نَارًا لَّعَلِّىٓ ءَاتِيكُم مِّنْهَا بِخَبَرٍ أَوْ جَذْوَةٍ مِّنَ ٱلنَّارِ لَعَلَّكُمْ تَصْطَلُونَ

Khmer Translation - Rowwad Translation Centerនៅពេលដែលព្យាការីមូសាបានបំពេញតាមកាលកំណត់រួចរាល់ ហើយគាត់បានធ្វើដំណើរជាមួយនឹងក្រុមគ្រួសាររបស់គាត់ គាត់ក៏បានឃើញពន្លឺភ្លើងមួយនៅក្បែរភ្នំតួរ។ គាត់ក៏បានពោលទៅកាន់ក្រុមគ្រួសាររបស់គាត់ថា៖ សូមពួកអ្នកនៅទីនេះសិនចុះ។ ពិតប្រាកដណាស់ ខ្ញុំបានឃើញពន្លឺភ្លើងមួយ។ សង្ឃឹមថាខ្ញុំនឹងនាំដំណឹងខ្លះៗពីវាមកកាន់ពួកអ្នក ឬក៏នាំយកដុំភ្លើងមកបង្កាត់ឱ្យពួកអ្នកដើម្បីឱ្យពួកអ្នកមានភាពកក់ក្តៅ។
Khmer Translation - Islamic Community Development Associationក្រោយមកនៅពេលដែលមូសាបានបំពេញតាមពេលកំណត់ រួច(រយៈពេលដប់ឆ្នាំ) ហើយគាត់បានធ្វើដំណើរជាមួយនឹងគ្រួសារ របស់គាត់(ទៅកាន់ទឹកដីអេហ្ស៊ីប) គាត់ក៏បានឃើញពន្លឺភ្លើងមួយ នៅក្បែរជើងភ្នំតួរ។ គាត់បានពោលទៅកាន់គ្រួសាររបស់គាត់ថាៈ សូមពួកអ្នកនៅទីនេះសិនចុះ ពិតប្រាកដណាស់ខ្ញុំបានឃើញពន្លឺភ្លើង មួយ សង្ឃឹមថាខ្ញុំនឹងនាំដំណឹងខ្លះៗពីវា ឬក៏យកដុំភ្លើងមកបង្កាត់ ឱ្យពួកអ្នក ដើម្បីឱ្យពួកអ្នកកំដៅខ្លួន។
Looking for a topic? Try the meaning search — your question is scanned across all 6,236 verses.
ភាសា — 70