caseriqការស្វែងរកតាមអត្ថន័យក្នុងគម្ពីរគួរអាន

ជំពូក Al-Qasas វាក្យខណ្ឌ 23

ម៉ាកកah · revelation order 49 · 28:23

وَلَمَّا وَرَدَ مَآءَ مَدْيَنَ وَجَدَ عَلَيْهِ أُمَّةً مِّنَ ٱلنَّاسِ يَسْقُونَ وَوَجَدَ مِن دُونِهِمُ ٱمْرَأَتَيْنِ تَذُودَانِ قَالَ مَا خَطْبُكُمَا قَالَتَا لَا نَسْقِى حَتَّىٰ يُصْدِرَ ٱلرِّعَآءُ وَأَبُونَا شَيْخٌ كَبِيرٌ

Khmer Translation - Rowwad Translation Centerហើយនៅពេលដែលគាត់បានទៅដល់(អណ្តូង)ទឹកនៃតំបន់ម៉ាទយ៉ាន់ គាត់បានឃើញមនុស្សមួយក្រុមកំពុងដងទឹកឱ្យសត្វផឹក ហើយគាត់ក៏បានឃើញស្ត្រីពីរនាក់ផ្សេងទៀតក្រៅពីពួកគេដែលកំពុងតែរារាំងសត្វរបស់ខ្លួន(ពីទឹកនោះ)។ គាត់បានសួរថា៖ តើអ្នកទាំងពីរមានបញ្ហាអ្វី? គេទាំងពីរបានតបថា៖ ពួកខ្ញុំមិនអាចឱ្យទឹកផឹក(ដល់សត្វរបស់ពួកយើង)ឡើយ ទាល់តែពួកគង្វាលទាំងនោះចាកចេញ។ ហើយឪពុករបស់ពួកខ្ញុំ ជាមនុស្សចាស់ជរា។
Khmer Translation - Islamic Community Development Associationហើយនៅពេលដែលគាត់បានទៅដល់កន្លែង(អណ្ដូង)ទឹក នៅទឹកដីម៉ាទយ៉ាន់ គាត់បានជួបមនុស្សមួយក្រុមកំពុងដងទឹកឱ្យ សត្វចៀមរបស់ពួកគេផឹក ហើយគាត់បានជួបស្ដ្រីពីរនាក់ទៀតក្រៅ ពីពួកគេ ដែលកំពុងដឹកសត្វចៀមថយចេញពីទីនោះ។ មូសាក៏បាន សួរថាៈ តើអ្នកទាំងពីរមានបញ្ហា អ្វី? នាងទាំងពីរបានឆ្លើយថាៈ ពួកខ្ញុំមិនអាច ដងទឹកឱ្យសត្វចៀមរបស់ពួកខ្ញុំផឹកបានទេ ទាល់តែពួក គង្វាលទាំងនោះចេញទៅសិន។ ហើយឪពុករបស់ពួកខ្ញុំ គាត់ជា មនុស្សចាស់ជរា(មិនអាចជួយពួកខ្ញុំបានឡើយ)។
Looking for a topic? Try the meaning search — your question is scanned across all 6,236 verses.
ភាសា — 70