فَأَوْحَيْنَآ إِلَيْهِ أَنِ ٱصْنَعِ ٱلْفُلْكَ بِأَعْيُنِنَا وَوَحْيِنَا فَإِذَا جَآءَ أَمْرُنَا وَفَارَ ٱلتَّنُّورُ فَٱسْلُكْ فِيهَا مِن كُلٍّ زَوْجَيْنِ ٱثْنَيْنِ وَأَهْلَكَ إِلَّا مَن سَبَقَ عَلَيْهِ ٱلْقَوْلُ مِنْهُمْ وَلَا تُخَٰطِبْنِى فِى ٱلَّذِينَ ظَلَمُوٓا۟ إِنَّهُم مُّغْرَقُونَ
Khmer Translation - Rowwad Translation Centerពេលនោះ យើងក៏បានផ្តល់វ៉ាហ៊ីទៅកាន់គេ(ព្យាការីនួហ)ថា៖ ចូរអ្នកធ្វើសំពៅមួយដោយការឃ្លាំមើលពីយើង និងដោយការបង្រៀនពីយើង។ ក្រោយមក នៅពេលដែលបទបញ្ជារបស់យើងបានមកដល់ ហើយទឹកបានផុសចេញពីក្នុងដីយ៉ាងច្រើននោះ ចូរអ្នកនាំយកចូលទៅក្នុងសំពៅនោះនូវរាល់សត្វដែលមានជីវិតទាំងអស់មួយគូៗ(ញីឈ្មោល) ព្រមទាំងក្រុមគ្រួសាររបស់អ្នកផងដែរ លើកលែងតែជនណាដែលគេបានកំណត់ជាមុនក្នុងចំណោមពួកគេប៉ុណ្ណោះ។ ហើយចូរអ្នកកុំបួងសួងសុំពីយើងឱ្យជួយសង្រ្គោះពួកដែលបានបំពានឱ្យសោះ។ ពិតប្រាកដណាស់ ពួកគេ គឺជាពួកដែលត្រូវគេពន្លិច(ក្នុងទឹកជំនន់)។
Khmer Translation - Islamic Community Development Associationដូចេ្នះ យើងបានផ្ដល់វ៉ាហ៊ីទៅឱ្យគេថាៈ ចូរអ្នកធ្វើសំពៅ មួយ(យ៉ាងធំ)ដោយមានការឃ្លាំមើលរបស់យើង និងតាមការវ៉ាហ៊ី (ចង្អុលបង្ហាញ)របស់យើង។ក្រោយមកនៅពេលបទបញ្ជា(ទារុណ-កម្ម)របស់យើងបានមកដល់ ហើយទឹកបានផ្ទុះចេញពីដីយ៉ាងខ្លាំង (យើងបានមានបន្ទូលថា) ចូរអ្នក(នួហ)ផ្ទុក(សត្វពាហនៈ)នៅលើ វា(សំពៅ)មួយគូៗគ្រប់ប្រភេទ(មានញី និងឈ្មោល) និងក្រុម គ្រួសារ(អ្នករួមជំនឿ)របស់អ្នក លើកលែងតែបុគ្គលណាដែលបាន កំណត់ជាមុនក្នុងចំណោមពួកគេ(ក្នុងការពន្លិចក្នុងទឹកជំនន់)។ ហើយចូរអ្នកកុំបួងសួងសុំពីយើងឱ្យ(សង្គ្រោះ)ពួកដែលបានបំពាន នោះឱ្យសោះ។ ពិតប្រាកដណាស់ ពួកគេនឹងត្រូវគេពន្លិច។