وَلَتَجِدَنَّهُمْ أَحْرَصَ ٱلنَّاسِ عَلَىٰ حَيَوٰةٍ وَمِنَ ٱلَّذِينَ أَشْرَكُوا۟ يَوَدُّ أَحَدُهُمْ لَوْ يُعَمَّرُ أَلْفَ سَنَةٍ وَمَا هُوَ بِمُزَحْزِحِهِۦ مِنَ ٱلْعَذَابِ أَن يُعَمَّرَ وَٱللَّهُ بَصِيرٌۢ بِمَا يَعْمَلُونَ
Khmer Translation - Rowwad Translation Centerហើយអ្នក(ឱព្យាការីមូហាំម៉ាត់)ពិតជានឹងឃើញថា ពួកគេជាមនុស្សដែលយកចិត្តទុកដាក់បំផុតក្នុងជីវិតរស់នៅរបស់ពួកគេ និងជាមនុស្សដែលលោភលន់ជាងពួកមុស្ហរីគីន(ពួកពហុទេពនិយម)ទៅទៀត។ ពួកគេម្នាក់ៗពេញចិត្តចង់បានអាយុវែងរហូតដល់មួយពាន់ឆ្នាំ។ ប៉ុន្តែទោះបីជាអាយុរបស់គេវែងយ៉ាងណាក៏ដោយ ក៏គេមិនអាចគេចផុតពីទណ្ឌកម្មរបស់អល់ឡោះបានដែរ។ ហើយអល់ឡោះឃើញបំផុតចំពោះអ្វីដែលពួកគេបានសាង។
Khmer Translation - Islamic Community Development Associationហើយពិតប្រាកដណាស់ អ្នក(មូហាំម៉ាត់)នឹងជួបប្រទះ ពួកគេ(យ៉ាហ៊ូទី)ជាមនុស្សដែលលោភលន់បំផុតក្នុងការរស់នៅនិងជាមនុស្សលោភលន់ជាងពួកដែលធ្វើស្ហីរិកទៅទៀត។ ពួកគេម្នាក់ៗប្រាថ្នាចង់បានអាយុរបស់គេរហូតដល់មួយពាន់ឆ្នាំ។ ទោះបីជាអាយុរបស់គេវែងយ៉ាងនេះក៏ដោយ ក៏មិនអាចធ្វើឱ្យគេគេច ផុតពីទារុណកម្មរបស់អល់ឡោះបានដែរ។ ហើយអល់ឡោះឃើញ បំផុតនូវអ្វីដែលពួកគេប្រព្រឹត្ដ។