وَإِذْ أَخَذْنَا مِيثَٰقَكُمْ وَرَفَعْنَا فَوْقَكُمُ ٱلطُّورَ خُذُوا۟ مَآ ءَاتَيْنَٰكُم بِقُوَّةٍ وَٱسْمَعُوا۟ قَالُوا۟ سَمِعْنَا وَعَصَيْنَا وَأُشْرِبُوا۟ فِى قُلُوبِهِمُ ٱلْعِجْلَ بِكُفْرِهِمْ قُلْ بِئْسَمَا يَأْمُرُكُم بِهِۦٓ إِيمَٰنُكُمْ إِن كُنتُم مُّؤْمِنِينَ
Khmer Translation - Rowwad Translation Centerហើយ(ចូរពួកអ្នកនឹកឃើញឡើងវិញ)ខណៈដែលយើងបានដាក់កិច្ចសន្យាលើពួកអ្នក ហើយយើងបានលើកភ្នំតួរដាក់ពីលើពួកអ្នក។ (យើងបានមានបន្ទូលថា)៖ ចូរពួកអ្នកទទួលយក(ប្រកាន់ខ្ជាប់)ចុះនូវអ្វី(គម្ពីរតាវរ៉ត)ដែលយើងបានផ្តល់ឱ្យពួកអ្នកដោយម៉ឺងម៉ាត់ ហើយចូរពួកអ្នកស្តាប់តាម។ ពួកគេបានតបថា៖ ពួកយើងបានឮហើយ តែពួកយើងមិនអនុវត្តតាមឡើយ។ ព្រោះតែភាពគ្មានជំនឿរបស់ពួកគេ ទើបធ្វើឱ្យ(ការគោរពសក្ការៈចំពោះ)រូបសំណាក់កូនគោ នៅតែដក់ជាប់ក្នុងដួងចិត្តរបស់ពួកគេ។ ចូរអ្នក(ឱព្យាការីមូហាំម៉ាត់)ពោលចុះថា៖ ពិតជាអាក្រក់បំផុតជំនឿដែលបានប្រើពួកអ្នក(ឱ្យប្រឆាំងនឹងអល់ឡោះ)បែបនេះ ប្រសិនបើពួកអ្នកជាអ្នកមានជំនឿមែននោះ។
Khmer Translation - Islamic Community Development Associationហើយ(ចូរចងចាំ) នៅពេលដែលយើងបានដាក់កិច្ចសន្យា លើពួកអ្នក ហើយយើងបានលើកភ្នំតួរពីលើពួកអ្នក (ដោយបញ្ជាថា) ចូរពួកអ្នកទទួលយកឱ្យប្រាកដប្រជានូវអ្វីដែលយើងបានផ្ដល់ ឱ្យពួកអ្នក(គម្ពីរតាវរ៉ត) ហើយចូរពួកអ្នកស្ដាប់។ ពួកគេបានឆ្លើយថាៈ ពួកយើងបានស្ដាប់ឮ តែពួកយើងមិនបានប្រតិបត្ដិតាមទេ។ហើយចិត្ដរបស់ពួកគេបានដក់ជាប់នឹងរូបសំណាកកូនគោ ដោយសារ តែការគ្មានជំនឿរបស់ពួកគេ។ ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ អាក្រក់បំផុតដែលជំនឿរបស់ពួកអ្នកបង្គាប់ឱ្យពួកអ្នកធ្វើដូចនេះ។ ប្រសិនបើពួកអ្នកជាអ្នកមានជំនឿ(នឹងគម្ពីរតាវរ៉ត)មែននោះ (ហេតុអ្វីបានជាពួកអ្នកធ្វើដូច្នោះ?)។