وَقَالَ لَهُمْ نَبِيُّهُمْ إِنَّ ٱللَّهَ قَدْ بَعَثَ لَكُمْ طَالُوتَ مَلِكًا قَالُوٓا۟ أَنَّىٰ يَكُونُ لَهُ ٱلْمُلْكُ عَلَيْنَا وَنَحْنُ أَحَقُّ بِٱلْمُلْكِ مِنْهُ وَلَمْ يُؤْتَ سَعَةً مِّنَ ٱلْمَالِ قَالَ إِنَّ ٱللَّهَ ٱصْطَفَىٰهُ عَلَيْكُمْ وَزَادَهُۥ بَسْطَةً فِى ٱلْعِلْمِ وَٱلْجِسْمِ وَٱللَّهُ يُؤْتِى مُلْكَهُۥ مَن يَشَآءُ وَٱللَّهُ وَٰسِعٌ عَلِيمٌ
Khmer Translation - Rowwad Translation Centerហើយព្យាការីរបស់ពួកគេបាននិយាយទៅកាន់ពួកគេថា៖ ជាការពិតណាស់ អល់ឡោះទ្រង់បានតែងតាំង តលូត ឱ្យធ្វើជាមហាក្សត្រគ្រប់គ្រងលើពួកអ្នក។ ពួកគេ(ពួកមេដឹកនាំ)បានតបវិញថា៖ តើឱ្យគេធ្វើជាមហាក្សត្រគ្រប់គ្រងលើពួកយើងយ៉ាងដូចម្តេចទៅ ខណៈដែលពួកយើងសក្ដិសមធ្វើជាស្តេចជាងរូបគេ ហើយគេក៏ពុំមែនជាអ្នកដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភផងនោះ? គាត់បានតបថា៖ ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់បានជ្រើសតាំងរូបគេឱ្យគ្រប់គ្រងលើពួកអ្នក ហើយទ្រង់បានបន្ថែមនូវចំណេះដឹងដ៏ទូលំទូលាយ និងកម្លាំងកាយដ៏ខ្លាំងក្លាដល់រូបគេ។ អល់ឡោះទ្រង់ប្រទានអំណាចរបស់ទ្រង់ដល់ជនណាដែលទ្រង់មានចេតនា។ ហើយអល់ឡោះមហាវិសេសវិសាល មហាដឹងបំផុត។
Khmer Translation - Islamic Community Development Associationហើយណាពីរបស់ពួកគេបានពោលទៅកាន់ពួកគេថាៈ ពិតប្រាកដណាស់ អល់ឡោះពិតជាបានតែងតាំងតលូតជាសេ្ដច សម្រាប់ពួកអ្នក។ ពួកគេបានតបថាៈ តើគេនឹងក្លាយជាអ្នកគ្រប់គ្រង ពួកយើងយ៉ាងដូចមេ្ដច? តាមពិតពួកយើងសកិ្ដសមជាអ្នកគ្រប់គ្រង ជាងរូបគេ ព្រោះរូបគេពុំមែនជាអ្នកមានទ្រព្យសម្បត្ដិស្ដុកស្ដម្ភ ឡើយ។ គាត់បានតបថាៈ ពិតប្រាកដណាស់ អល់ឡោះបានជ្រើស រើសរូបគេធ្វើជាអ្នកគ្រប់គ្រងពួកអ្នក ហើយទ្រង់បានបន្ថែមដល់រូប គេនូវចំណេះដឹងដ៏ទូលំទូលាយនិងកាយសម្បទាមាំមួន។ ហើយ អល់ឡោះផ្ដល់អំណាចរបស់ទ្រង់ទៅឱ្យនរណាដែលទ្រង់មាន ចេតនា។ ហើយអល់ឡោះមហាទូលំទូលាយ មហាដឹង។