caseriqការស្វែងរកតាមអត្ថន័យក្នុងគម្ពីរគួរអាន

ជំពូក Al-Baqara វាក្យខណ្ឌ 229

ម៉ាឌីណah · revelation order 87 · 2:229

ٱلطَّلَٰقُ مَرَّتَانِ فَإِمْسَاكٌۢ بِمَعْرُوفٍ أَوْ تَسْرِيحٌۢ بِإِحْسَٰنٍ وَلَا يَحِلُّ لَكُمْ أَن تَأْخُذُوا۟ مِمَّآ ءَاتَيْتُمُوهُنَّ شَيْـًٔا إِلَّآ أَن يَخَافَآ أَلَّا يُقِيمَا حُدُودَ ٱللَّهِ فَإِنْ خِفْتُمْ أَلَّا يُقِيمَا حُدُودَ ٱللَّهِ فَلَا جُنَاحَ عَلَيْهِمَا فِيمَا ٱفْتَدَتْ بِهِۦ تِلْكَ حُدُودُ ٱللَّهِ فَلَا تَعْتَدُوهَا وَمَن يَتَعَدَّ حُدُودَ ٱللَّهِ فَأُو۟لَٰٓئِكَ هُمُ ٱلظَّٰلِمُونَ

Khmer Translation - Rowwad Translation Centerការលែងលះ(ដែលប្តីមានសិទ្ធិអាចវិលត្រលប់ទៅរួមរស់នឹងប្រពន្ធវិញ) គឺមានចំនួនពីរដង។ (ក្រោយពីការលែងលះចំនួនពីរដងរួច) ពួកគេទាំងពីរអាចរួមរស់ជាមួយគ្នាដោយសមរម្យ ឬអាចលែងលះគ្នា(ឲ្យដាច់ស្រេច)ដោយល្អប្រពៃ។ ហើយគេមិនអនុញ្ញាតឱ្យពួកអ្នក(ស្វាមីទាំងឡាយ)យកអ្វី(ខាន់ស្លា)ដែលពួកអ្នកបានប្រគល់ជូនពួកនាង(ភរិយា)វិញនោះទេ លើកលែងតែពួកគេទាំងពីរបារម្ភខ្លាចមិនអាចអនុវត្តបាននូវច្បាប់បញ្ញាត្តិរបស់អល់ឡោះប៉ុណ្ណោះ។ ដូចនេះ ប្រសិនបើពួកគេទាំងពីរបារម្ភខ្លាចមិនអាចអនុវត្តបាននូវច្បាប់បញ្ញាត្តិរបស់អល់ឡោះនោះ គឺគ្មានទោសពៃរ៍អ្វីឡើយទៅលើពួកគេទាំងពីរ ចំពោះអ្វី(ប្រគល់ខាន់ស្លាជូនប្តី)ដែលនាងយកវាជាថ្នូរនឹងការសុំលែងលះរបស់នាងវិញ។ ទាំងនោះ គឺជាច្បាប់បញ្ញាត្តិរបស់អល់ឡោះ។ ហេតុនេះ ចូរពួកអ្នកកុំបំពានចំពោះវាឱ្យសោះ។ ហើយជនណាដែលបានបំពានលើច្បាប់បញ្ញាត្តិរបស់អល់ឡោះនោះ ជាការពិតណាស់ ពួកទាំងនោះហើយ គឺជាពួកដែលបំពាន។
Khmer Translation - Islamic Community Development Associationការលែងលះ(ដែលអាចវិលត្រលប់ទៅរួមរស់ជាមួយ ភរិយាវិញបាន)គឺមានចំនួនពីរដង។ ដូចេ្នះពួកអ្នកអាចរួមរស់ជា មួយភរិយាវិញ(ក្រោយពីការលែងលះនីមួយៗ)ក្នុងភាពប្រពៃ ឬ អាចលែងលះពួកនាងឱ្យដាច់ស្រឡះក្នុងភាពប្រពៃដែរ។ ហើយពួក អ្នកមិនអាចយកអ្វី(ប្រាក់ខាន់ស្លានិងទ្រព្យផេ្សងទៀត)ដែលពួក អ្នកបានផ្ដល់ឱ្យពួកនាងឡើយ លើកលែងតែពួកគេទាំងពីរបារម្ភខ្លាច (ការរួមរស់ជាមួយគ្នា)មិនអាចអនុវត្ដច្បាប់របស់អល់ឡោះបាន ប៉ុណ្ណោះ។ ដូចេ្នះ ប្រសិនបើពួកអ្នកបារម្ភខ្លាចពួកគេទាំងពីរមិនអាច អនុវត្ដច្បាប់របស់អល់ឡោះបាន គឺគ្មានទោសពៃរ៍អ្វីឡើយចំពោះ ពួកគេទាំងពីរ បើនាងព្រមសង(ប្រាក់ខាន់ស្លា)វិញនោះ។ នោះគឺ ជាច្បាប់របស់អល់ឡោះ។ ដូចេ្នះចូរពួកអ្នកកុំបំពានលើវាឱ្យសោះ។ ហើយអ្នកណាដែលបំពានច្បាប់របស់អល់ឡោះ អ្នកទាំងនោះគឺជា ពួកល្មើស។
Looking for a topic? Try the meaning search — your question is scanned across all 6,236 verses.
ភាសា — 70