caseriqការស្វែងរកតាមអត្ថន័យក្នុងគម្ពីរគួរអាន

ជំពូក Al-Baqara វាក្យខណ្ឌ 220

ម៉ាឌីណah · revelation order 87 · 2:220

فِى ٱلدُّنْيَا وَٱلْـَٔاخِرَةِ وَيَسْـَٔلُونَكَ عَنِ ٱلْيَتَٰمَىٰ قُلْ إِصْلَاحٌ لَّهُمْ خَيْرٌ وَإِن تُخَالِطُوهُمْ فَإِخْوَٰنُكُمْ وَٱللَّهُ يَعْلَمُ ٱلْمُفْسِدَ مِنَ ٱلْمُصْلِحِ وَلَوْ شَآءَ ٱللَّهُ لَأَعْنَتَكُمْ إِنَّ ٱللَّهَ عَزِيزٌ حَكِيمٌ

Khmer Translation - Rowwad Translation Centerទាំងក្នុងលោកិយនិងថ្ងៃបរលោក។ ហើយពួកគេនឹងសួរអ្នកអំពីក្មេងកំព្រា។ ចូរអ្នកតបថា៖ ការថែរក្សាទ្រព្យសម្បត្តិរបស់ពួកគេឲ្យបានល្អនោះ គឺជាការប្រសើរបំផុត(ទាំងសម្រាប់ពួកអ្នក និងសម្រាប់ក្មេងកំព្រា)។ តែប្រសិនបើពួកអ្នករស់នៅលាយឡំជាមួយពួកគេនោះ ពិតណាស់ពួកគេ គឺជាបងប្អូនរបស់ពួកអ្នក។ ហើយអល់ឡោះដឹងបំផុតចំពោះអ្នកដែលបំពាន និងអ្នកដែលធ្វើបានល្អ(ក្នុងការគ្រប់គ្រងក្មេងកំព្រា)។ ហើយប្រសិនបើអល់ឡោះមានចេតនា ទ្រង់ប្រាកដជានឹងធ្វើឱ្យពួកអ្នកលំបាកជាមិនខាន។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាខ្លាំងពូកែ មហាគតិបណ្ឌិត។
Khmer Translation - Islamic Community Development Associationទាំងក្នុងលោកិយនិងបរលោក។ ហើយពួកគេនឹងសួរ អ្នក(មូហាំម៉ាត់)អំពីរឿងកូនកំព្រា។ ចូរអ្នកឆ្លើយថាៈ ការថែរក្សា ទ្រព្យសម្បតិ្ដរបស់ពួកគេគឺជាការប្រសើរបំផុត។ ហើយប្រសិនបើ ពួកអ្នកនៅលាយឡំជាមួយពួកគេ ពួកគេគឺជាបងប្អូនរបស់ពួកអ្នក។ ហើយអល់ឡោះដឹងចំពោះអ្នកដែលធ្វើអាក្រក់(ស៊ីទ្រព្យសម្បត្ដិ កូនកំព្រា) និងអ្នកដែលធ្វើល្អ(ថែរក្សាទ្រព្យសម្បត្ដិកូនកំព្រា)។ ហើយប្រសិនបើអល់ឡោះមានចេតនា ទ្រង់ប្រាកដជានឹងធ្វើឱ្យ ពួកអ្នកមានផលវិបាកយ៉ាងខ្លាំង។ ពិតប្រាកដណាស់ អល់ឡោះ មហាខ្លាំងពូកែ មហាគតិបណ្ឌិត
Looking for a topic? Try the meaning search — your question is scanned across all 6,236 verses.
ភាសា — 70