أُحِلَّ لَكُمْ لَيْلَةَ ٱلصِّيَامِ ٱلرَّفَثُ إِلَىٰ نِسَآئِكُمْ هُنَّ لِبَاسٌ لَّكُمْ وَأَنتُمْ لِبَاسٌ لَّهُنَّ عَلِمَ ٱللَّهُ أَنَّكُمْ كُنتُمْ تَخْتَانُونَ أَنفُسَكُمْ فَتَابَ عَلَيْكُمْ وَعَفَا عَنكُمْ فَٱلْـَٰٔنَ بَٰشِرُوهُنَّ وَٱبْتَغُوا۟ مَا كَتَبَ ٱللَّهُ لَكُمْ وَكُلُوا۟ وَٱشْرَبُوا۟ حَتَّىٰ يَتَبَيَّنَ لَكُمُ ٱلْخَيْطُ ٱلْأَبْيَضُ مِنَ ٱلْخَيْطِ ٱلْأَسْوَدِ مِنَ ٱلْفَجْرِ ثُمَّ أَتِمُّوا۟ ٱلصِّيَامَ إِلَى ٱلَّيْلِ وَلَا تُبَٰشِرُوهُنَّ وَأَنتُمْ عَٰكِفُونَ فِى ٱلْمَسَٰجِدِ تِلْكَ حُدُودُ ٱللَّهِ فَلَا تَقْرَبُوهَا كَذَٰلِكَ يُبَيِّنُ ٱللَّهُ ءَايَٰتِهِۦ لِلنَّاسِ لَعَلَّهُمْ يَتَّقُونَ
Khmer Translation - Rowwad Translation Centerគេបានអនុញ្ញាតឲ្យពួកអ្នកអាចរួមដំណេកជាមួយនឹងភរិយារបស់ពួកអ្នកក្នុងពេលរាត្រីនៃខែបួស។ ពួកនាងគឺជាសម្លៀកបំពាក់សម្រាប់ពួកអ្នក ហើយពួកអ្នកក៏ជាសម្លៀកបំពាក់សម្រាប់ពួកនាងវិញដែរ។ អល់ឡោះបានដឹងថា ពួកអ្នកបានក្បត់នឹងខ្លួនឯង(ដោយធ្វើប្រការដែលទ្រង់បានហាមឃាត់)។ ហេតុនេះ ទ្រង់បានទទួលយកការសារភាពកំហុសរបស់ពួកអ្នក និងបានអធ្យាស្រ័យដល់ពួកអ្នក។ ដូច្នេះ ចាប់ពីពេលនេះទៅ ចូរពួកអ្នករួមដំណេកជាមួយពួកនាង ហើយស្វែករកអ្វី(កូនចៅ)ដែលទ្រង់បានកំណត់សម្រាប់ពួកអ្នក។ ហើយចូរពួកអ្នកបរិភោគនិងផឹក រហូតដល់ពន្លឺពណ៌សនៃហ្វាជើរ(សេតារុណ)ដាច់ចេញពីផ្ទៃពណ៌ខ្មៅនៃស្បៃរាត្រីបានបង្ហាញច្បាស់ចំពោះពួកអ្នក។ បន្ទាប់មក ចូរពួកអ្នកបំពេញនូវការបួស រហូតដល់យប់(ថ្ងៃលិច)។ ហើយពួកអ្នកមិនត្រូវរួមដំណេកជាមួយពួកនាង ខណៈពេលដែលពួកអ្នកកំពុងតែអៀកទីកាហ្វនៅក្នុងម៉ាស្ជិតឡើយ។ ទាំងនោះគឺជាព្រំដែនរបស់អល់ឡោះ។ ហេតុនេះ ចូរពួកអ្នកកុំទៅក្បែរវាឱ្យសោះ។ ក៏ដូចគ្នាដែរ អល់ឡោះជាម្ចាស់ទ្រង់បានបញ្ជាក់នូវបណ្តាវាក្យខណ្ឌរបស់ទ្រង់ដល់មនុស្សលោក សង្ឃឹមថាពួកគេនឹងកោតខ្លាច(ចំពោះទ្រង់)។
Khmer Translation - Islamic Community Development Associationអល់ឡោះបានអនុញ្ញាតឱ្យពួកអ្នករួមរ័កជាមួយនឹង ប្រពន្ធរបស់ពួកអ្នកនៅពេលយប់នៃខែបួស។ ពួកនាង(ប្រពន្ធ)គឺ ជាសំលៀកបំពាក់សម្រាប់ពួកអ្នក ហើយពួកអ្នក(ប្ដី)គឺជាសំលៀក បំពាក់សម្រាប់ពួកនាង។ អល់ឡោះបានដឹងថាៈ ពិតប្រាកដណាស់ ពួកអ្នកបានក្បត់ខ្លួនឯង(រួមរ័កនៅពេលយប់ក្នុងខែបួសដែលពេល មុនអល់ឡោះបានហាមឃាត់)។ បន្ទាប់មកអល់ឡោះបានទទួល យកនូវការសារភាពកំហុសរបស់ពួកអ្នក និងអនុគ្រោះឱ្យពួកអ្នក។ ហើយចាប់ពីពេលនេះតទៅ ចូរពួកអ្នករួមរក័ជាមួយពួកនាង ហើយ ចូរពួកអ្នកស្វែងរកនូវអ្វី(កូនចៅ)ដែលអល់ឡោះបានកំណត់ឱ្យពួក អ្នក ហើយចូរពួកអ្នកហូប និងផឹករហូតទាល់តែផ្ទៃមេឃមានពន្លឺ ពណ៌សចេញពីផ្ទៃមេឃពណ៌ខ្មៅងងឹតនៅពេលទៀបភ្លឺ។ បន្ទាប់មក ចូរពួកអ្នកបន្ដការបួសរហូតដល់ពេលយប់។ ហើយចូរពួកអ្នកកុំ រួមរ័កជាមួយប្រពន្ធក្នុងពេលដែលពួកអ្នកកំពុងអៀកទីកាហ្វនៅ ក្នុងម៉ាស្ជិទ។ នោះគឺជាការកំណត់(ច្បាប់)របស់អល់ឡោះ ដូចេ្នះចូរ ពួកអ្នកកុំទៅក្បែរ(បំពាន)វា។ ដូច្នោះហើយ អល់ឡោះបំភ្លឺនូវ ភស្ដុតាងៗរបស់ទ្រង់ទៅកាន់មនុស្សលោក ដើម្បីឱ្យពួកគេ កោតខ្លាច។