وَيَقُولُ ٱلَّذِينَ كَفَرُوا۟ لَوْلَآ أُنزِلَ عَلَيْهِ ءَايَةٌ مِّن رَّبِّهِۦٓ إِنَّمَآ أَنتَ مُنذِرٌ وَلِكُلِّ قَوْمٍ هَادٍ
Khmer Translation - Rowwad Translation Centerហើយពួកគ្មានជំនឿបាននិយាយ(ដោយភាពរឹងរូស)ថា៖ ហេតុអ្វីបានជាគេមិនបញ្ចុះនូវសញ្ញាភស្តុតាង(អច្ឆរិយភាព)ណាមួយពីព្រះជាម្ចាស់របស់គេដល់រូបគេ(ព្យាការីមូហាំម៉ាត់)? តាមពិតអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)គ្រាន់តែជាអ្នកដាស់តឿនព្រមានប៉ុណ្ណោះ។ ហើយរាល់ក្រុមនីមួយៗ គឺតែងតែមានអ្នកដែលចង្អុលបង្ហាញ(ព្យាការី)។
Khmer Translation - Islamic Community Development Associationហើយពួកដែលបានប្រឆាំងនិយាយថាៈ ហេតុអ្វីបានជាគេ មិនបានបញ្ចុះឱ្យគេ(មូហាំម៉ាត់)នូវមុជីហ្សាត់ពីម្ចាស់របស់គេ? តាមពិតអ្នកគ្រាន់តែជាអ្នកដាស់តឿនព្រមានប៉ុណ្ណោះ។ ហើយ រាល់ៗក្រុមតែងតែមានអ្នកចង្អុលបង្ហាញ។