caseriqការស្វែងរកតាមអត្ថន័យក្នុងគម្ពីរគួរអាន

ជំពូក Ar-Ra'd វាក្យខណ្ឌ 33

ម៉ាឌីណah · revelation order 96 · 13:33

أَفَمَنْ هُوَ قَآئِمٌ عَلَىٰ كُلِّ نَفْسٍۭ بِمَا كَسَبَتْ وَجَعَلُوا۟ لِلَّهِ شُرَكَآءَ قُلْ سَمُّوهُمْ أَمْ تُنَبِّـُٔونَهُۥ بِمَا لَا يَعْلَمُ فِى ٱلْأَرْضِ أَم بِظَٰهِرٍ مِّنَ ٱلْقَوْلِ بَلْ زُيِّنَ لِلَّذِينَ كَفَرُوا۟ مَكْرُهُمْ وَصُدُّوا۟ عَنِ ٱلسَّبِيلِ وَمَن يُضْلِلِ ٱللَّهُ فَمَا لَهُۥ مِنْ هَادٍ

Khmer Translation - Rowwad Translation Centerដូច្នេះ តើអ្នកដែលគ្រប់គ្រងលើរាល់បុគ្គលគ្រប់រូបនូវទង្វើដែលពួកគេប្រព្រឹត្ត(សក្តិសមត្រូវបានគោរពសក្ការៈជាង ឬក៏រូបសំណាក់ដែលអសមត្ថភាពទាំងនោះសក្តិសមជាង)? ហើយពួកគេ(ពួកប្រឆាំង)បានយកព្រះនានាមកធ្វើជាដៃគូជាមួយនឹងអល់ឡោះជាម្ចាស់។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ចូរពួកអ្នករៀបរាប់ឈ្មោះពួកវាមក។ ឬមួយពួកអ្នកប្រាប់ដល់ទ្រង់នូវអ្វីដែលទ្រង់មិនបានដឹង នៅលើផែនដីនេះ ឬមួយក៏អ្វីដែលពួកអ្នកប្រាប់ទ្រង់គ្រាន់តែជាសម្តីដែលគ្មានការពិតឬ? ផ្ទុយទៅវិញ គេ(ស្ហៃតន)បានតុបតែងលម្អសម្រាប់ពួកប្រឆាំងនូវឧបាយកលរបស់ពួកគេ ហើយបានរារាំងពួកគេពីមាគ៌ាត្រឹមត្រូវ។ ហើយជនណាដែលអល់ឡោះធ្វើឲ្យវង្វេងហើយនោះ គឺរូបគេគ្មានអ្នកចង្អុលបង្ហាញឡើយ។
Khmer Translation - Islamic Community Development Associationដូចេ្នះ តើអ្នកដែលគ្រប់គ្រងបុគ្គលគ្រប់រូបនូវអ្វីដែលគេ បានប្រព្រឹត្ដនោះ(ដូចនឹងអ្នកដែលគ្មានសមត្ថភាពដែរឬ?) ហើយ ពួកគេបានយកព្រះនានាមកធ្វើជាដៃគូជាមួយអល់ឡោះ។ ចូរ អ្នកពោលថាៈ ចូរពួកអ្នករៀបរាប់ឈ្មោះ(លក្ខណៈ)របស់ពួកគេ (ព្រះនានា) ឬមួយក៏ពួកអ្នកប្រាប់ទ្រង់នូវអ្វីដែលទ្រង់មិនបានដឹង នៅលើផែនដីនេះ? ឬគ្រាន់តែស្ដែងចេញដោយពាក្យសំដីប៉ុណ្ណោះ ទេឬ? ផ្ទុយទៅវិញវា(ស្ហៃតន)បានលំអចំពោះពួកដែលប្រឆាំង នោះនូវឧបាយកលរបស់ពួកគេ ហើយវាបានរារាំងពួកគេអំពីមាគ៌ា អល់ឡោះ។ ហើយអ្នកណាដែលអល់ឡោះធ្វើឱ្យគេវងេ្វងនោះ គឺ គ្មានអ្នកចង្អុលបង្ហាញសម្រាប់គេឡើយ។
Looking for a topic? Try the meaning search — your question is scanned across all 6,236 verses.
ភាសា — 70