caseriqការស្វែងរកតាមអត្ថន័យក្នុងគម្ពីរគួរអាន

ជំពូក Yusuf វាក្យខណ្ឌ 100

ម៉ាកកah · revelation order 53 · 12:100

وَرَفَعَ أَبَوَيْهِ عَلَى ٱلْعَرْشِ وَخَرُّوا۟ لَهُۥ سُجَّدًا وَقَالَ يَٰٓأَبَتِ هَٰذَا تَأْوِيلُ رُءْيَٰىَ مِن قَبْلُ قَدْ جَعَلَهَا رَبِّى حَقًّا وَقَدْ أَحْسَنَ بِىٓ إِذْ أَخْرَجَنِى مِنَ ٱلسِّجْنِ وَجَآءَ بِكُم مِّنَ ٱلْبَدْوِ مِنۢ بَعْدِ أَن نَّزَغَ ٱلشَّيْطَٰنُ بَيْنِى وَبَيْنَ إِخْوَتِىٓ إِنَّ رَبِّى لَطِيفٌ لِّمَا يَشَآءُ إِنَّهُۥ هُوَ ٱلْعَلِيمُ ٱلْحَكِيمُ

Khmer Translation - Rowwad Translation Centerហើយគាត់(ព្យាការីយូសុះ)បានឲ្យឪពុកម្តាយរបស់គាត់អង្គុយនៅលើកៅអីធំ ហើយពួកគេក៏បានលំឱនកាយស៊ូជោតចំពោះគាត់(ក្នុងន័យគោរពលើកតម្កើងប៉ុណ្ណោះ ពុំមែនក្នុងន័យជាការគោរពសក្ការៈឡើយ)។ គាត់ក៏បាននិយាយថា៖ ឱ លោកឪពុកជាទីស្រឡាញ់របស់ខ្ញុំ! នេះហើយជាអត្ថន័យនៃសុបិនរបស់ខ្ញុំកាលពីមុន។ ពិតប្រាកដណាស់ ព្រះជាម្ចាស់របស់ខ្ញុំទ្រង់បានធ្វើឲ្យវាកើតឡើងប្រាកដមែន។ ហើយពិតណាស់ ទ្រង់បានធ្វើល្អចំពោះខ្ញុំ ខណៈដែលទ្រង់បានបញ្ចេញខ្ញុំពីមន្ទីរឃុំឃាំង និងបាននាំអ្នកទាំងអស់គ្នាចេញពីទីជនបទ(មកកាន់ទីនេះ) ក្រោយពីស្ហៃតនបានបំបែកបំបាក់ររវាងខ្ញុំ និងបងប្អូនរបស់ខ្ញុំ។ ជាការពិតណាស់ ព្រះជាម្ចាស់របស់ខ្ញុំមហាទន់ភ្លន់ចំពោះអ្វីដែលទ្រង់មានចេតនា។ ពិតប្រាកដណាស់ ទ្រង់មហាដឹង មហាគតិបណ្ឌិត។
Khmer Translation - Islamic Community Development Associationហើយយូសុហ្វបាននាំឪពុកម្ដាយរបស់គេទៅអង្គុយលើ បល្ល័ង្គ ហើយពួកគេបានឱនគោរពចំពោះគាត់ ហើយគាត់ក៏បាន ពោលថាៈ ឱឪពុកជាទីស្រឡាញ់របស់ខ្ញុំ. នេះជាអត្ថន័យនៃសុបិន របស់ខ្ញុំកាលពីមុន ពិតប្រាកដណាស់ម្ចាស់របស់ខ្ញុំបានធ្វើឱ្យវាក្លាយ ជាការពិតមែន។ ហើយពិតណាស់ ទ្រង់បានធ្វើល្អចំពោះខ្ញុំ ដោយ ទ្រង់បានធ្វើឱ្យខ្ញុំរួចផុតពីមន្ទីរឃុំឃាំង ហើយទ្រង់បាននាំអ្នកទាំង អស់គ្នាចេញពីទីជនបទក្រោយពីស្ហៃតនបានបំបែកបំបាក់រវាងខ្ញុំ និងបងប្អូនរបស់ខ្ញុំ។ ពិតប្រាកដណាស់ ម្ចាស់របស់ខ្ញុំមហាទន់ភ្លន់ ចំពោះអ្នកណាដែលទ្រង់មានចេតនា។ ពិតប្រាកដណាស់ ទ្រង់មហា ដឹង មហាគតិបណ្ឌិត។
Looking for a topic? Try the meaning search — your question is scanned across all 6,236 verses.
ភាសា — 70