فَلَمَّا دَخَلُوا۟ عَلَىٰ يُوسُفَ ءَاوَىٰٓ إِلَيْهِ أَبَوَيْهِ وَقَالَ ٱدْخُلُوا۟ مِصْرَ إِن شَآءَ ٱللَّهُ ءَامِنِينَ
Khmer Translation - Rowwad Translation Centerនៅពេលដែលពួកគេបានចូលទៅជួបព្យាការីយូសុះ គាត់(ព្យាការីយូសុះ)ក៏បានស្ទុះទៅឱបឪពុកម្តាយរបស់គាត់ ហើយគាត់បាននិយាយថា៖ ចូរពួកអ្នកចូលមករស់នៅក្នុងប្រទេសអេហ្ស៊ីបចុះ នោះពួកអ្នកនឹងមានសុវត្ថិភាព ប្រសិនបើអល់ឡោះទ្រង់មានចេតនា។
Khmer Translation - Islamic Community Development Associationក្រោយមក នៅពេលដែលពួកគេ(ក្រុមគ្រួសារយូសុហ្វ) បានចូលទៅជួបយូសុហ្វ គាត់ក៏ស្ទុះទៅឱបឪពុកម្ដាយរបស់គាត់ ដោយពោលថាៈ ចូរអ្នកទាំងអស់ចូលមករស់នៅប្រទេសអេហ្ស៊ីប ដោយសុវត្ថិភាពចុះអ៊ិនស្ហាអល់ឡោះ(ប្រសិនបើអល់ឡោះមាន ចេតនា)។