caseriqការស្វែងរកតាមអត្ថន័យក្នុងគម្ពីរគួរអាន

ជំពូក Hud វាក្យខណ្ឌ 81

ម៉ាកកah · revelation order 52 · 11:81

قَالُوا۟ يَٰلُوطُ إِنَّا رُسُلُ رَبِّكَ لَن يَصِلُوٓا۟ إِلَيْكَ فَأَسْرِ بِأَهْلِكَ بِقِطْعٍ مِّنَ ٱلَّيْلِ وَلَا يَلْتَفِتْ مِنكُمْ أَحَدٌ إِلَّا ٱمْرَأَتَكَ إِنَّهُۥ مُصِيبُهَا مَآ أَصَابَهُمْ إِنَّ مَوْعِدَهُمُ ٱلصُّبْحُ أَلَيْسَ ٱلصُّبْحُ بِقَرِيبٍ

Khmer Translation - Rowwad Translation Centerពួកគេ(ម៉ាឡាអ៊ីកាត់)បាននិយាយថា៖ ឱព្យាការីលូត! ពិតប្រាកដណាស់ ពួកយើងគឺជាអ្នកនាំសារនៃព្រះជាម្ចាស់របស់អ្នក។ ពួកគេមិនអាចប៉ះពាល់ដល់អ្នកនូវប្រការអាក្រក់ណាមួយជាដាច់ខាត។ ដូច្នេះ ចូរអ្នកនាំក្រុមគ្រួសាររបស់អ្នកចាកចេញ(ពីភូមិនេះ)នៅពេលពាក់កណ្តាលយប់ ហើយចូរកុំឱ្យនរណាម្នាក់ក្នុងចំណោមពួកអ្នកងាកក្រោយឱ្យសោះ លើកលែងតែប្រពន្ធរបស់អ្នកប៉ុណ្ណោះ ពីព្រោះនាងក៏នឹងទទួល(ទណ្ឌកម្ម)ដូចអ្វីដែលពួកគេទទួលរងដែរ។ ជាការពិតណាស់ ពេលសន្យារបស់ពួកគេនោះ គឺនៅពេលទៀបភ្លឺ។ តើពុំមែនទេឬ ពេលទៀបភ្លឺនោះ គឺនៅកៀកបំផុត។
Khmer Translation - Islamic Community Development Associationពួកគេ(ម៉ាឡាអ៊ីកាត់)បានពោលថាៈ ឱលូត. ជាការពិតណាស់ ពួកយើងគឺជាអ្នកនាំសារនៃម្ចាស់របស់អ្នក។ ពួកគេនឹងមិន អាចប៉ះពាល់ដល់អ្នកបានឡើយ។ ចូរអ្នកនាំគ្រួសាររបស់អ្នកចាក ចេញ(ពីភូមិនេះ)នៅពាក់កណ្ដាលយប់ លើកលែងតែភរិយារបស់ អ្នកប៉ុណ្ណោះ ហើយកុំឱ្យអ្នកណាម្នាក់ក្នុងចំណោមពួកអ្នកងាកមើល ក្រោយឱ្យសោះ ព្រោះទារុណកម្មនឹងធ្លាក់ទៅលើនាងដូចអ្វីដែល ពួកគេ(ក្រុមរបស់លូត)នឹងទទួលរងដែរ។ ពិតប្រាកដណាស់ ពេល សន្យា(ដាក់ទណ្ឌកម្ម)របស់ពួកគេគឺនៅពេលទៀបភ្លឺ។ តើពេល ទៀបភ្លឺមិនមែនជិតមកដល់ទេឬ?
Looking for a topic? Try the meaning search — your question is scanned across all 6,236 verses.
ភាសា — 70