وَمِنْهُم مَّن يُؤْمِنُ بِهِۦ وَمِنْهُم مَّن لَّا يُؤْمِنُ بِهِۦ وَرَبُّكَ أَعْلَمُ بِٱلْمُفْسِدِينَ
Khmer Translation - Rowwad Translation Centerហើយក្នុងចំណោមពួកគេ មានអ្នកខ្លះមានជំនឿនឹងវា(គម្ពីរគួរអាន) ហើយមានអ្នកខ្លះទៀត មិនមានជំនឿនឹងវាឡើយ។ ហើយព្រះជាម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ដឹងបំផុតចំពោះពួកដែលបង្កវិនាសកម្ម។
Khmer Translation - Islamic Community Development Associationហើយក្នុងចំណោមពួកគេមានអ្នកខ្លះជឿនឹងវា(គម្ពីរ គួរអាន) ហើយក្នុងចំណោមពួកគេក៏មានអ្នកខ្លះទៀតមិនជឿនឹង វា។ ហើយម្ចាស់របស់អ្នកដឹងបំផុតចំពោះពួកដែលបំផ្លិចបំផ្លាញ។