بَلْ كَذَّبُوا۟ بِمَا لَمْ يُحِيطُوا۟ بِعِلْمِهِۦ وَلَمَّا يَأْتِهِمْ تَأْوِيلُهُۥ كَذَٰلِكَ كَذَّبَ ٱلَّذِينَ مِن قَبْلِهِمْ فَٱنظُرْ كَيْفَ كَانَ عَٰقِبَةُ ٱلظَّٰلِمِينَ
Khmer Translation - Rowwad Translation Centerផ្ទុយទៅវិញ ពួកគេ(ប្រញាប់)បដិសេធនឹងវា(គម្ពីរគួរអាន)មុនពេលដែលពួកគេមិនទាន់ទាំងឈ្វេងយល់អំពីវាសោះ ខណៈដែលភាពជាក់ស្តែងរបស់វាមិនទាន់បានមកដល់ពួកគេផងនោះ។ ក៏ដូច្នោះដែរ អ្នកជំនាន់មុនពួកគេក៏បានបដិសេធដូចគ្នាដែរ។ ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពិនិត្យមើលចុះថា តើលទ្ធផលចុងក្រោយរបស់ពួកដែលបំពាននោះទៅជាយ៉ាងណា?
Khmer Translation - Islamic Community Development Associationផ្ទុយទៅវិញ ពួកគេបានបដិសេធនូវអ្វីដែលពួកគេមិន ជ្រាបពីចំណេះរបស់វា(គម្ពីរគួរអាន) ខណៈដែលភាពជាក់ស្ដែង របស់វា មិនទាន់បានមកដល់ពួកគេនោះ។ ដូច្នោះ ពួកជំនាន់មុន ពួកគេក៏បានបដិសេធដែរ។ ដូចេ្នះ ចូរអ្នកមើលចុះ តើលទ្ធផលចុង ក្រោយរបស់ពួកដែលបំពាននោះទៅជាយ៉ាងណា?