لَقَدِ ٱبْتَغَوُا۟ ٱلْفِتْنَةَ مِن قَبْلُ وَقَلَّبُوا۟ لَكَ ٱلْأُمُورَ حَتَّىٰ جَآءَ ٱلْحَقُّ وَظَهَرَ أَمْرُ ٱللَّهِ وَهُمْ كَٰرِهُونَ
Khmer Translation - Rowwad Translation Centerជាការពិតណាស់ ពួកគេ(ពួកពុតត្បុត)ធ្លាប់បានព្យាយាមបង្កភាពវឹកវរតាំងពីមុន(សង្គ្រាមតាពូក)មកម្ល៉េះ ហើយពួកគេបានរៀបចំឧបាយកលជាច្រើនប្រភេទប្រឆាំងនឹងអ្នក(ឱអ្នកនាំសារមូហាំម៉ាត់) រហូតទាល់តែការពិត(ជំនួយពីអល់ឡោះ)មកដល់។ ហើយកិច្ចការរបស់អល់ឡោះ(សាសនាឥស្លាម)បានស្តែងឡើង ខណៈដែលពួកគេមិនពេញចិត្តនោះឡើយ។
Khmer Translation - Islamic Community Development Associationពិតប្រាកដណាស់ ពួកគេមានផែនការបង្កភាពចលាចល តាំងពីមុនមកម្លេះ(មុនសង្គ្រាមនៅតាប៊ូក) ហើយពួកគេបានធ្វើ ការផ្លាស់បូ្ដរសភាពការណ៍ទាំងឡាយចំពោះអ្នក(មូហាំម៉ាត់) រហូត ទាល់តែការពិត(ជំនួយ)បានមកដល់ និងសាសនារបស់អល់ឡោះ បានជោគជ័យ តែពួកគេមិនពេញចិត្ដឡើយ។