لَوْ خَرَجُوا۟ فِيكُم مَّا زَادُوكُمْ إِلَّا خَبَالًا وَلَأَوْضَعُوا۟ خِلَٰلَكُمْ يَبْغُونَكُمُ ٱلْفِتْنَةَ وَفِيكُمْ سَمَّٰعُونَ لَهُمْ وَٱللَّهُ عَلِيمٌۢ بِٱلظَّٰلِمِينَ
Khmer Translation - Rowwad Translation Centerប្រសិនបើពួកគេចេញទៅ(ប្រយុទ្ធ)ជាមួយពួកអ្នក ក៏ពួកគេគ្មានបានបន្ថែមអ្វីដល់ពួកអ្នកក្រៅពីបង្កគ្រោះថ្នាក់នោះឡើយ ហើយពួកគេរួសរាន់ក្នុងការចូលជួររបស់ពួកអ្នកដើម្បីបង្កនូវភាពវឹកវរដល់ពួកអ្នកប៉ុណ្ណោះ។ ហើយក្នុងចំណោមពួកអ្នក(ឱបណ្តាអ្នកមានជំនឿ) គឺមានអ្នកដែលស្តាប់តាមពួកគេផងដែរ។ ហើយអល់ឡោះដឹងបំផុតចំពោះពួកដែលបំពាន។
Khmer Translation - Islamic Community Development Associationប្រសិនបើពួកគេបានចេញទៅជាមួយពួកអ្នក(ដើម្បីធ្វើ សង្គ្រាម) ពួកគេមិនអាចផ្ដល់ប្រយោជន៍អ្វីដល់ពួកអ្នកឡើយ មាន តែការបង្កគ្រោះថ្នាក់ និងញុះញង់ក្នុងចំណោមពួកអ្នក ដោយពួកគេ ចង់ឱ្យមានភាពវឹកវរដល់ពួកអ្នក។ ហើយនៅក្នុងចំណោមពួកអ្នក ថែមទាំងមានអ្នកស្ដាប់យកការណ៍ឱ្យពួកគេទៀតផង។ ហើយ អល់ឡោះមហាដឹងចំពោះពួកដែលបំពាន។